ផ្លូវ​ទាំង​នេះនឹង​ជួយ​អ្នក​ឲ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​ ធ្វើ​អ្វី​មាន​ប្រយោជន៍​ជាង​នេះ​



តើអ្នកតែងតែរវល់គ្មានពេលវេលា ក្នុងការធ្វើអ្វីសំខាន់ៗមែនទេ? តើអ្នកចង់ដឹងទេ ថាតើគួរធ្វើយ៉ាងណា ដើម្បីឲ្យខ្លួនឯងកាន់តែមានពេលវេលា ធ្វើអ្វីៗ បានច្រើនជាងមុន?

១) កំណត់ពេលវេលាឲ្យជាក់លាក់៖ ការធ្វើអ្វីដោយដាក់ពេលវេលា ជាក់លាក់ នឹងធ្វើឲ្យអ្នកសល់ពេលវេលាជាច្រើន ក្នុងការធ្វើអ្វីបន្តទៀត ។ តែបើអ្នកតែងធ្វើអ្វីៗ ដោយគ្មានដាក់ពេលវេលាច្បាស់លាស់នោះ អ្នកអាចសម្រេចបានការងារតែមួយប៉ុណ្ណោះក្នុងមួយថ្ងៃ។

២) ចាត់ចែងជីវិតអ្នកឲ្យបានល្អ៖ តើអ្នកតែងតែចំណាយពេលប៉ុន្មានម៉ោង សម្រាប់ការធ្វើអ្វីមួយ? តើអ្នកចំណាយពេលនៅមុខទូរស័ព្ទដៃ និងទូរទស្សន៍ច្រើនកម្រិតណាដែរ? បើអ្នកជាមនុស្សដែលចេះគ្រប់គ្រង នឹងរៀបចំពេលវេលាសម្រាប់ធ្វើអ្វីមួយបានល្អនោះ អ្នកនឹងមានពេលច្រើន ធ្វើអ្វីដែលអ្នកចង់ធ្វើជាមិនខាន។

៣) មិនគួរធ្វើអ្វីដែលមិនចាំបាច់៖ ការដើរលេងច្រើន លេងហ្គេម ស្ដាប់ចម្រៀង មើលទូរទស្សន៍ គឺជាអ្វីដែលអ្នកគួរតែកាត់បន្ថយ ព្រោះថា ពេលវេលាមួយថ្ងៃសម្រាប់អ្នកគឺមិនយូរទេ។ ហេតុនេះត្រូវធ្វើអ្វីដែលមានប្រយោជន៍ឲ្យបានច្រើនទើបជាការល្អ។

៤) រៀបចំសម្រាប់ថ្ងៃស្អែក៖ បើអ្នកធ្វើអ្វីរួចរាល់ហើយ នោះ អ្វីដែលគួរធ្វើបន្ត គឺការរៀបចំ គម្រោងសម្រាប់ថ្ងៃស្អែក។ ការធ្វើគម្រោងសម្រាប់ថ្ងៃស្អែក គឺមានសារៈសំខាន់ណាស់ សម្រាប់ដាស់តឿនអ្នកថា មានអ្វីសំខាន់ខ្លះសម្រាប់ធ្វើនៅថ្ងៃស្អែក៕

ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org

X
5s