ក្នុងនាមជាកូនដោយគន្លងធម៌ ពេលម៉ាក់ប៉ាពិបាកចិត្តគួរធ្វើរឿង ៣យ៉ាងនេះ
ក្នុងនាមជាកូនដែលស្ដាប់តាមដំបូន្មានឪពុកម្ដាយ អ្នកពិតជាមិនចង់ឃើញអ្នកមានគុណទាំងពីរមិនសប្បាយចិត្តទេ។ តើគួរធ្វើយ៉ាងណាពេលជួបកាលៈទេសៈមួយ ដែលពួកគាត់មិនសប្បាយចិត្ត?
១) បង្ហាញការគាំទ្រលោកទាំងពីរ៖ អ្នកគួរតែបង្ហាញពីការគាំទ្រ ដោយការនិយាយជាមួយគាត់ សួរនាំគាត់ ឲ្យដឹងថាអ្នកខ្វាយខ្វល់លោកទាំង២កម្រិតណា។ ការសួរនាំនេះនឹងក្លាយជាទឹកចិត្តមួយឲ្យពួកគាត់តស៊ូ ហើយបោះបង់ចោលការពិបាកចិត្តទាំងអស់ជា មិនខាន។
២) ចំណាយពេលឲ្យច្រើននៅជាមួយគាត់៖ លោកទាំង២ស្រឡាញ់អ្នកខ្លាំងណាស់ ហើយវាក៏ដល់ពេលអ្នកបង្ហាញសេចក្ដីស្រឡាញ់នោះ ជាពិសេសពេលពួកគាត់ពិបាកចិត្ត។ វត្តមានរបស់អ្នកក៏អាចជាកម្លាំងចិត្តដល់គាត់ដែរ។
៣) បង្ហាញការស្រឡាញ់ឲ្យខ្លាំង៖ អ្នកគួរតែបង្ហាញការស្រឡាញ់ឲ្យកាន់តែខ្លាំងជាមុនទៀត មិនថា ការនិយាយ ពាក្យស្រឡាញ់ ការអោប ថើប ឬមួយ ការពិសាអាហារជាមួយគ្នានោះទេ ។ ការធ្វើបែបនេះវាពិតជាជួយពួកគាត់បានច្រើន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com