ជំហាន​បួន​យ៉ាង​ដែល​អ្នក​អាច​ចំណាយ​ពេល​ជា​មួយ​មិត្ត​របស់​អ្នក​បាន​



នៅពេលដែលយើងធំពេញវ័យ ពិភពលោកតែងតែផ្លាស់ប្តូរជានិច្ច។ យើងរវល់គ្មានសឹងតែពេលជាមួយមិត្តភក្ត្រ។ មិត្តជិតស្និទ្ធក៏ក្លាយជាមិត្តធម្មតា។ ជីវិតដើរទៅមុខខណៈ ពេលដែលអនុស្សាវរីយសឹងតែមិនគង់។ តើអ្នកត្រូវធ្វើដូចម្តេចទៅ? ១) អ្នកអាចរកកម្មវិធីដូចគ្នា៖ នេះជាជំហានមួយដែលជួយអ្នកមានការទំនាក់ទំនងជាមួយមិត្តរបស់អ្នក។ អ្នកអាចនិយាយឬពិភាក្សាជាមួយគ្នា។ លើសពីនេះទៅទៀត អ្នកអាចមើលជាមួយគ្នានៅផ្ទះនរណាម្នាក់។ ២) ដើរលេងជាមួយគ្នា៖ ប្រសិនជាអ្នកខានទាក់ទងជាមួយមិត្តភក្ត្រយូរមកហើយ អ្នកអាចរៀបចំដំណើរកម្សាន្តជាមួយគ្នា។ វានឹងផ្តល់ឱកាសសម្រាប់អ្នកទាំងពីរម្តងទើងនឹងធ្វើឲមិត្តភាពល្អជាងមុន។ ៣)ចាំថ្ងៃខួរកំណើត៖ តើអ្នកធ្លាប់ភ្លេចថ្ងៃដែលសំខាន់ដែរឬទេ ដូចជាថ្ងៃកំណើត? អ្នកខ្លះមិនចាំនោះទេប្រសិនជាគ្មានFacebookប្រាប់។ សម្រាប់មនុស្សខ្លះ ការជូនពរឬកាដូតិចតួចក៏ក្លាយធ្វើឲពួកគេសប្បាយចិត្តផងដែរ។ ៤) លេងកីឡាជាមួយគ្នា៖ ការមានរាងកាយល្អក៏ដូចជាគំនិតល្អផងដែរ។ ដោយសារតែវ័យកាន់តែចាស់ទៅ យើងត្រូវគិតពីសុខភាពផងដែរ។ បើអញ្ចឹង ហេតុអ្វីមិនហៅមិត្តភក្រចូលរួមជាមួយ? អ្នកមិនត្រឹមតែមានសុខភាពល្អថែមទាំងអាចមានពេលសប្បាយជាមួយមិត្តទៀតផង។ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s