ប្រសិន​ជា​អ្នក​មាន​សញ្ញា​ទាំង​នេះ​ ​បញ្ជាក់​ថា​សុខភាព​របស់​អ្នក​មិនល្អនោះទេ​



យើងរាល់គ្នាសុទ្ធតែដឹងពីជីវិតបែបផាសុខភាព។ យើងដឹងថាយើងត្រូវលាងដៃក្រោយកាន់សំរាម។ យើងដឹងថាយើងត្រូវពិសាអាហារល្អៗ។ ប៉ុន្តែ វាក៏មានសញ្ញាជាច្រើនដែលបញ្ជាក់ថាអ្នកមិនទាន់ថែរទាំងខ្លួនឯងល្អនោះទេ៖ ១) ស្បែកអាក្រក់៖ ស្បែករបស់អ្នកគឺអាចបញ្ជាក់យ៉ាងច្បាស់ពីសុខភាពរបស់អ្នក។ ស្បែករបស់អ្នកពិតជាអាចប្រាប់ជាច្រើនពីអ្នក។ ការបរិភោគអាហារមិនល្អពិតជាជះឥទ្ធិពលទៅលើស្បែករបស់អ្នក។ ២) ការគេង៖ គេងមិនលក់នៅពេលយប់? វាជាសញ្ញាដ៏ច្បាស់លាស់មួយដែលអ្នកអាចដឹង។ វាអាចបណ្ដាលមកពីអាហាររបស់អ្នកឬអ្នកពិសាកាហ្វេច្រើនពេក។ ៣) បញ្ហាពេលចូលបន្ទប់ទឹក៖ លាមករបស់អ្នកក៏អាចប្រាប់ពីសុខភាពរបស់អ្នកដែរ។ ដូច្នេះហើយអ្នកត្រូវចេះសង្កេតពណ៏នៃលាមករបស់អ្នកផង។ ៤) កម្តៅក្នុងខ្លួន៖ ប្រសិនជាខ្លួនប្រាណរបស់អ្នកត្រជាក់ វាមិនមែនជារឿងធម្មតានោះទេ។ ប្រសិនវាមកពីអាកាសធាតុ នោះវាមិនអីនោះទេ។ តែប្រសិនជាអ្នកត្រជាក់រហូត អ្នកត្រូវឆែកវាចេញ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s