តើ​គួរ​ធ្វើ​យ៉ាង​ណា​​ជម្រុះ​ចោល​គំនិត​អវិជ្ជមាន ហើយ​ព្យាយាម​គិត​អ្វី​ថ្មី?​



ការផ្ទុក គំនិតអវិជ្ជមាន គឺគ្មានចម្រើនអ្វីដល់អ្នកសោះឡើយ។ ហេតុនេះបើអ្នកចង់បោះបង់គំនិតមិនល្អចោលគឺវាត្រឹមត្រូវហើយ ។ តែក្នុងនោះអ្នកក៏ត្រូវដឹងដែរ ថាតើត្រូវធ្វើយ៉ាង ដើម្បីបំបាត់គំនិតមិនល្អ ហើយគិតគំនិតថ្មី៖

១) សរសេរដាក់សៀវភៅមួយ៖ ក្នុងសៀវភៅនេះ អ្នកគួរតែសរសេរ គំនិតអវិជ្ជមានទាំងអស់ ដាក់ក្នុងនោះ ដើម្បីចំណាំវា ព្រោះថា អ្នកអាចនឹងភ្លេច បើមិនកត់ចំណាំ។ ពេលអ្នកដឹងថា វាជាគំនិតមិនល្អហើយ នោះ ព្យាយាមស្វែងរកគំនិតថ្មីដែលល្អជាង និងមានប្រយោជន៍ជាង។

២) គួរឧស្សាហ៍ពិគ្រោះជាមួយអ្នកដទៃ៖ ពេលខ្លះអ្នកគួរតែនិយាយពិគ្រោះជាមួយអ្នកដទៃ ដើម្បីឲ្យដឹងថាតើគំនិតអ្នកមានអ្វីដែលមិនល្អខ្លះ។ តាមរយៈការពិគ្រោះ អ្នកនឹងទទួលបានគំនិតថ្មីៗជាច្រើនពីអ្នកជំនាញទាំងនោះ ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s