សាកស្ដាប់ដំបូន្មានល្អៗទាំងនេះពីបុរសម្នាក់ដែលបានស្លាប់ក្នុងវ័យ ២៤ឆ្នាំនេះមើល៍ មានអ្វីល្អខ្លះសម្រាប់អ្នក!
បុរសម្នាក់ត្រូវបានស្លាប់ ដោយសារតែជំងឺមហារីកធ្ងន់ធ្ងររបស់គាត់ ហើយក៏បណ្ដាលឲ្យគាត់លាចាកពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ទាំងវ័យក្មេង។ តែមុននឹងស្លាប់លោកក៏បានផ្ដល់ដំបូន្មានដល់មនុស្សគ្រប់គ្នា ដើម្បីរៀនសូត្រដែរ ៖
១) កុំចំណាយពេលធ្វើការណាដែលអ្នកមិនចង់ធ្វើ ព្រោះថាអ្នកមិនអាចជោគជ័យចំពោះអ្វីដែលអ្នកមិនចូលចិត្តឡើយ។ ការលះបង់ ការអត់ធ្មត់ និងការតស៊ូកើតឡើងចំពោះតែអ្វីដែលអ្នកចូលចិត្តប៉ុណ្ណោះ។
២) អ្នកមិនអាចរស់នៅដោយខ្លាចពីការគិតអ្នកដទៃ ទេ បើអ្នកនៅតែខ្លាច អ្នកនឹងកាន់តែទន់ជ្រាយពីមួយថ្ងៃទៅមួយថ្ងៃ។
៣) អ្នកត្រូវធ្វើជាមនុស្សមានទំនួលខុសត្រូវខ្ពស់ រស់នៅឲ្យសប្បាយ និងធ្វើអ្វីដែលអ្នកចង់ធ្វើ។
៤) អ្នកត្រូវស្រឡាញ់មនុស្សជុំវិញអ្នកឲ្យបានច្រើន ព្រោះថាពួកគេ តែងបង្ហាញក្ដីស្រឡាញ់ គ្មានថ្ងៃផ្លាស់ប្ដូរសម្រាប់អ្នក ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cheatsheet.com