មេរៀន​​ជីវិត​សំខាន់ៗ ៤​យ៉ាង​​សម្រាប់​អ្នក​​មិន​ទាន់​​​​មាន​គូ​​ ខណៈ​មនុស្ស​ជាច្រើន​កំពុង​រៀប​ការ​



ជាការពិតណាស់ ទោះបីអ្នកនៅម្នាក់ឯង ហើយមិនទាន់មានដៃគូស្នេហាក្ដី តែអ្នកអាចប្រើពេលដើម្បីសិក្សារៀនសូត្រពីជីវិតបានច្រើន ជាងអ្នកដែលរៀបការនោះទៀត។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) អ្នកមានពេលវេលាច្រើន បង្កើនមិត្តភាពជាមួយមនុស្សគ្រប់គ្នា។ ជីវិតគឺកាន់តែមានន័យពេលអ្នកបានទាក់ទងមនុស្សដទៃ ៗ កាន់តែច្រើន។

២) អ្នកមិនខ្លាចឈឺចាប់នឹងរឿងស្នេហា ព្រោះអ្នកមិនបានប្រឡូកលេងក្នុងល្បែងឈឺចាប់នោះ។

៣) អ្នកអាចប្រើប្រាស់ពេលវេលាបានយូរ ដើម្បីសិក្សាពីជីវិត ហើយពេលអ្នកមានគ្រួសារទៅ អ្នកមានសមត្ថភាពគ្រប់គ្រាន់ចិញ្ចឹមពួកគេ។

៤) អ្នកនឹងមិនមានបញ្ហារឿងគ្រួសារ ព្រោះថាអ្នកដែលរៀបការលឿន ភាគច្រើនពួកគេមិនដែលគិតបានវែងឆ្ងាយទេ គេតែងតែយល់ព្រមដោយសារតែឪពុកម្ដាយបង្ខំប៉ុណ្ណោះ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ .thegreatgiftcompany.co.uk

X
5s