តើ​អ្នក​គួរ​និយាយ​ពាក្យ​សំខាន់ៗ​អ្វីខ្លះ​ ​​ចំពោះ​​ខ្លួន​ឯង​​ជា​រៀង​រាល់​ថ្ងៃ​ ​​ដើម្បី​ឲ្យ​ជីវិត​ស្គាល់​តែ​រឿង​ល្អ​?​



ការនិយាយទៅកាន់ខ្លួនឯងគឺពិតជាល្អណាស់ មិនថានិយាយក្នុងចិត្ត ឬក៏និយាយមកក្រៅឮៗ ក្ដី។ តែសំខាន់ តើអ្នកចេះនិយាយពាក្យល្អៗ មកកាន់ខ្លួនឯងទេ ? តើអ្នកដឹងថា តើអ្នកគួរនិយាយអ្វីខ្លះទេ មកកាន់ខ្លួនឯង? សាកអានគំនិតខាងក្រោមឡមើល៖

១) ត្រូវតែប្ដូរគំនិតអវិជ្ជមានទាំងឡាយ មកក្លាយជាគំនិតវិជ្ជមានវិញ។

២) ត្រូវមានជំនឿជឿជាក់ឲ្យខ្ពស់ ជាងអ្វីដែលខ្លួនឯងធ្លាប់មានពីមុន។

៣) កាត់ចំណង មនុស្សណាដែលចាំតែព្យាបាទ និងចាក់រុកអ្នកឲ្យអស់។

៤) ត្រូវដឹង គុណ ចំពោះបុគ្គលណាដែលមានគុណូបការៈលើអ្នក។

៥) កុំចេះតែប្រៀបធៀបខ្លួនឯង នឹងអ្នកដទៃ ច្រើនពេក។

៦) ត្រូវប្រើប្រាស់ពាក្យពេចន៍ឲ្យបានសមរម្យ និងល្អគួរ ទៅកាន់អ្នកដទៃ។

៧) ជឿជាក់លើសមត្ថភាពខ្លួនឯងថានឹងជោគជ័យ។

៨) កុំចុះញ៉មនឹងការបរាជ័យឲ្យសោះ។

៩) កុំរស់នៅ ដោយវិលវល់ក្នុងស្រមោលអតីតកាល។

១០) ចេះ ជួយដល់អ្នកដទៃ ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org

X
5s