រឿងអស់ទាំងនេះហើយដែលធ្វើឲ្យអ្នកខាតពេលអត់ប្រយោជន៍ហើយធ្វើឱ្យអ្នកជួបគ្រោះក៏ថាបាន!
អ្វីដែលអ្នកធ្វើគឺមិនមែនសុទ្ធតែមានប្រយោជន៍ទាំងអស់ទេ តែអ្នកក៏ត្រូវបែងចែកឲ្យបានច្បាស់ដែរ ថាតើអ្វីខ្លះទៅមានប្រយោជន៍នឹងខាតប្រយោជន៍?
១) មានចំណងមិត្តភាពស្នេហា ជាមួយតែមនុស្សផ្ដេសផ្ដាស ព្រោះតែអ្នកមានអារម្មណ៍ធុញថប់នឹងឯកា។
២) ចំណាយពេលរៀងរាល់ថ្ងៃ ដោយគ្រាន់តែអូសចុះអូសឡើង បណ្ដាញសង្គមរបស់អ្នក។
៣) ធ្វើអ្វីមួយដោយគ្មានផែនការ និងគម្រោងដែលច្បាស់លាស់ត្រឹមត្រូវទាល់តែសោះ។
៤) តែងតែដើរលេង ឬមួយសេពគប់ជាមួយមនុស្សមិនល្អ ពាលាអាវាសែ។
៥) តែងរស់នៅជាមួយអតីតកាល មិនល្អ។
៦) មិនដែលឲ្យតម្លៃខ្លួនឯងធំ ហើយគិតអ្នកដទៃមុនគ្រប់ពេល៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org