​​​មនុស្ស​ឆ្លាតវៃ​ តែង​មាន​បញ្ហា​ជា​រួម​ទាំង​៣​ចំណុច​នេះ​



មនុស្ស​ជា​ច្រើន​ជឿ​ជាក់​មនុស្ស​ដែល​ឆ្លាត​វ៉ៃ​ជា​មនុស្ស​ដែល​ពូកែ​ឬ​ខ្លាំង​ឬ​ក៏​ជា​មនុស្ស​ដែល​គ្មាន​បញ្ហា​អ្វី​សោះ​ក្នុង​ឆាក​ជីវិត។ ប៉ុន្តែ​ ធាតុ​ពិត​គឺ​​ខុស​ស្រឡះ​ទៅ​វិញ។ មនុស្ស​ដែល​ឆ្លាត​វ៉ៃ​ឆ្លង​កាត់​បញ្ហា​ច្រើន​ជាង​មនុស្ស​ធម្មតា​ទៅ​ទៀត។ ខាង​ក្រោម​នេះ​ជា​បញ្ហា​ទូទៅ៖

១) មិនចូលចិត្តនិយាយរឿងដែលតូចតាច៖ វា​ពិត​ជា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​និយាយ​រឿង​ធម្មតា​​ពី​ព្រោះ​ថា​ខួរ​ក្បាល​របស់​អ្នក​​មាន​គំនិត​ដែល​អស្ចារ្យ​ជាង​នេះ។ ប្រធាន​បទ​ដែល​ត្រូវ​នឹង​គ្នា​ប្រហែល​ជា​មិន​ងាយ​រក​បាន​នៅ​ក្នុង​ការ​និយាយ​តូចតាច​នោះ​ទេ។

២) គិត​ច្រើន​ជាង​និយាយ៖ ដោយ​សារ​តែ​ប្រើ​ខួរ​ក្បាល​ក្នុង​ការ​រក​ដំណោះស្រាយ​ទៅ​នឹង​បញ្ហា អ្នក​ប្រហែល​ជា​ត្រូវ​ការ​ពេល​គិត​ច្រើន​ជាង​មនុស្ស​ធម្មតា​សម្រាប់​រក​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ។ ភាគ​ច្រើន ប្រសិន​ជា​អ្នក​មិន​ទាន់​​​ពេញ​ចិត្ត​នូវ​ចម្លើយ​របស់​អ្នក​ទេ អ្នក​នឹង​មិន​និយាយ​សោះ​ឡើង។

៣) ពិបាក​ក្នុង​ការ​រក​ស្នេហា៖ អ្នក​ប្រហែល​ជា​ទាម​ទារ​ច្រើន​ជាង​មនុស្ស​ធម្មតា​ដែល​ធ្វើ​ឲ្យ​ពិបាក​រក​ស្នេហា នោះ​ក៏​ដោយ​សារ​តែ​អ្នក​ប្រយ័ត្ន​និង​គិត​ច្រើន។ ពេល​ខ្លះ​ អ្នក​ក៏​គិត​តែ​អ្នក​អាច​ពឹង​ពាក់​លើ​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំ​បាច់​មាន​ស្នេហា៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s