សាក​អនុវត្ត​វិធី​ទាំង​នេះ​​ ដើម្បី​ឲ្យ​ឆ្នាំ​ថ្មី​២០១៧​​ក្លាយ​ជា​ឆ្នាំ​មាស​របស់​អ្នក​!​



បើ​ចង់​បាន​ឆ្នាំ​មាស​សម្រាប់​ខ្លួន អ្នក​មិន​មែន​អង្គុយ​ចាំ​តែ​ផ្សង​ដើម្បី​បាន​វា​ទេ លុះ​ត្រា​តែ​អ្នក​ខ្លួន​ឯង​ចេះ​កែ​ច្នៃ​វា​ឲ្យ​ទៅ​ជា​មាស​សម្រាប់​អ្នក​បាន​។ តើ​អ្នក​គួរ​​មាន​គម្រោង​យ៉ាង​ណា​ខ្លះ​ដើម្បី​ឲ្យ​ឆ្នាំ​២០១៧​ក្លាយ​ជា​ឆ្នាំ​មាស​សម្រាប់​អ្នក​?

១) អ្នក​ត្រូវ​តែ​មាន​ទម្លាប់ថ្មី​ៗ ធ្វើ​យ៉ាង​ណា​ អភិវឌ្ឍ​ខ្លួន​ឯង​ពី​ល្អ​ទៅ​ល្អ​ណាស់ ។

២) ផ្លាស់​ប្ដូរ​ខ្លួន​ឯង​គឺ​ពិត​ជា​ពិបាក តែ​អ្នក​នឹង​នាំ​ជីវិត​ខ្លួន​ឯង​ជួប​ក្ដី​សុខ​បើ​អ្នក​ហ៊ាន​បោះ​មួយ​ជំហាន​ដើរ​ទៅ​មុខ​នោះ​។

៣) រឿង​តូចតាច​យ៉ាង​ណា​ក្ដី ឲ្យ​តែ​អ្នក​ធ្វើ​វា​បាន​រាល់​ថ្ងៃ អ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង​បាន​ច្រើន​​នឹក​ស្មាន​មិន​ដល់​។

៤) ត្រូវ​ធ្វើ​អ្វី​ដោយ​មាន​ឆន្ទៈ​មួយ​ថា​នឹង​អាច​​ជោគជ័យ​ ហើយ​ត្រូវ​ចេះ​មាន​គោលដៅ អាន​និង​គិត​ឲ្យ​បាន​ជ្រៅ ធ្វើ​ការ​ឲ្យ​ឆ្លាត រៀន​ពី​ភាព​បរាជ័យ និង​រៀន​ធ្វើ​អ្វី​ដែល​ថ្មី​ៗ។

៥) ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​រៀន​ឲ្យ​ឆាប់​ចេះ​ ឆាប់​ចាំ​។

៦) រៀន​បណ្ដុះ​ខ្លួន​តាម​មនុស្ស​ជោគជ័យ​ដែល​អ្នក​ស្គាល់​ឲ្យ​បាន​ច្រើន​។

៧) ធ្វើ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​មាន​ប្រយោជន៍ ហើយ​បង្កើត​អ្វី​ៗ​ដែល​អ្នក​ដទៃ ធ្វើ​មិន​បាន​។

៨) ​ប្ដេជ្ញា​បោះ​បង់​ចោល​ទម្លាប់​ខ្ជិល​ទាំង​ឡាយ​ចោល​ឲ្យ​អស់​មុន ឆ្នាំ​ថ្មី​មក​ដល់៕

​​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org

X
5s