​ ​គោលដៅ​សំខាន់ៗ​៤​យ៉ាង​ ដែល​អ្នក​​ត្រូវ​តែ​មាន​នៅ​ឆ្នាំ​ថ្មី​នេះ​



ឆ្នាំ​ថ្មី​បាន​មក​ដល់ មនុស្ស​ជា​ច្រើន​នៅ​មិន​ទាន់​ដឹង​ពី​គោល​បំណង​ដែល​ពួក​គាត់​ចង់​សម្រេច​នៅ​ឆ្នាំ​ថ្មី​នេះ។ គោលបំណង​ឆ្នាំ​ថ្មី​គឺ​ជា​ឪកាស​ដ៏​ល្អ​បំផុត​សម្រាប់​បុគ្គល​ម្នាក់ៗ​ដែល​​គិត​និង​ដាក់​ចិត្ត​ក្នុង​ការ​សម្រេច​វា។

១) ចង់​ស្រក​គីឡូ៖ ​ក្តី​សុបិន​របស់​មនុស្ស​ជា​ច្រើន​គឺ​ចង់​​ស្រក​គីឡូ​។ វា​មាន​ភាព​ងាយ​ស្រូល​ទេ​ដែល​អ្នក​ចាប់​ផ្តើម​ហាត់ប្រាណ​នា​ដើម​ឆ្នាំ ប៉ុន្តែ​អ្នក​ត្រូវ​រក​ហេតុផល​ដ៏​ល្អ​មួយ​សម្រាប់​ជា​កម្លាំង​ចិត្ត​ដល់​អ្នក។

២) អាហារ​ផាសុកភាព៖ ការ​ផ្លាស់​ប្តូរ​ទៅ​ពិសា​អាហារ​ផា​សុកភាព​អាច​ជា​ការ​ពិបាក​ពីព្រោះ​ថា​ជីវិត​យើង​ពោរពេញ​ទៅ​ដោយ​អាហារ​អត់​ល្អ។ ប៉ុន្តែ ប្រសិន​ជា​អ្នក​មាន​ការ​តាំង​ចិត្ត​គ្រប់គ្រាន់ អ្នក​នឹង​អាច​កែប្រែ​ទម្លាប់​មួយ​នេះ​បាន។

៣) ឈប់ពន្យារពេល៖ ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​រារាំង​មនុស្ស​ពី​ការ​សម្រេច​គោល​ដៅ​របស់​ពួក​គេ​គឺ​ការ​ពន្យារពេល។ នៅ​ពេល​ដែល​អ្នក​មាន​ទម្លាប់​ពន្យារពេល​ អ្នក​ពិត​ជា​ពិបាក​កែ​ប្រែ​ណាស់។ វា​ទាមទារ​អ្នក​ដាក់​ចិត្ត​និង​ខំប្រឹង​ក្នុង​ការងារ​របស់​អ្នក។

៤) ជួប​មនុស្ស​ថ្មី​ៗ​៖ នៅ​ពេល​ដែល​យើង​ពិបាក​ចិត្ត យើង​ភាគ​​ច្រើន​​ច្រើន​តែ​នៅ​ផ្ទះ​។ វា​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ដែល​ល្អ​ជា​ច្រើន​ៗ​សម្រាប់​បង្កើត​ការ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ដទៃ។ ការ​ជួប​មនុស្ស​ថ្មី​អាច​មាន​ប្រយោជន៍​ដល់​ផ្លូវ​ចិត្ត​និង​ការងារ​របស់​អ្នក។

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org​

X
5s