​​​ឈាន​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ បើ​មិន​អនុវត្ត​ចំណុច​ទាំង​៣​នេះ​ទេ ​ប្រយ័ត្ន​អាយុ​ខ្លី​



សម្រាប់​មនុស្ស​ភាគ​ច្រើន បញ្ហា​សុខភាព​គឺជារឿងដែលសំខាន់។ អ្នក​ប្រហែល​ជា​ធ្លាប់​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ញាំ​បន្លែ ត្រី​​​និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​។ ប្រសិន​ជា​អ្នក​ជិត​ឈាន​ដល់​វ័យ​៣០ ចូរ​អ្នក​ក្រឡេក​មើល​ចំណុច​ទាំង​នេះ៖

១) កុំ​ជក់​បារី៖ ការ​ជក់​បារី​អាច​បណ្ដាល​អ្នក​ឲ្យ​មាន​ជំងឺ​មហារីក។ អ្នក​មិន​ត្រឹម​តែ​សន្សំ​លុយ​បាន​​ច្រើន​នោះ​ទេ​ថែម​ទាំង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។

២) ប្រយ័ត្ន​អាហារ​ដែល​អ្នក​ពិសា៖ ឥឡូវ​នេះ​​ អ្នក​ប្រហែល​ជា​មាន​លុយ​ជា​ច្រើន​ទៅ​ដើរលេង​និង​ពិសា​អាហារ​ថ្លៃ​ៗ​តែ​មិន​សូវមានផា​សុខភាព។ ប៉ុន្តែ អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​មិន​អាច​ទិញ​សុខភាព​បាន​នោះ​ទេ។​ បោះបង់​អាហារ​មិន​ផា​សុខភាព​ពី​ថ្ងៃ​នេះ​ត​ទៅ។

៣) ទំនាក់ទំនង​ជា​មួយ​សាច់ញាតិ៖​ មិន​ថា​អ្នក​ធ្លាប់​មាន​ទំនាស់​ជា​មួយ​គ្រួសារ​ប៉ុន្មាន​ដង​រួច​មក​ហើយ។ អ្នក​គួរ​តែ​ចាប់​ផ្តើម​ពង្រឹង​ឡើង​វិញ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គ្រួសារ​នៅ​តែសំខាន់​ជាង​អ្នក​ដទៃ៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org​​​

X
5s