អនុវត្តគន្លឹះទាំង៣នេះ ដើម្បីកុំឲ្យចេះតែយកពាក្យអ្នកដទៃមកទុកក្នុងចិត្ត
តើអ្នកចេះតែមានអារម្មណ៍មួយយកពាក្យអ្នកដទៃ មកដាក់ខ្លួនឬ ទុកក្នុងចិត្តមែនទេ? ពេលខ្លះ គេនិយាយមិនបានសំដៅមកលើអ្នកទេ តែអ្នកហាក់ដូចជាគិតរឿងទាំងនោះធំចំពោះអ្នកទៅវិញ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) ត្រូវដឹងថាអ្នកមិនចាំបាច់មាននរណាមករិះគន់ទេ ៖ បើអ្នកចេះតែគិតថាខ្លួនឯងមិនល្អ អ្នកងាយនឹងយកពាក្យគេនិយាយមកដាក់ខ្លួនឯងណាស់។ តែបើអ្នកជឿជាក់ថាខ្លួនអ្នកល្អគ្រប់គ្រាន់ ហើយ អ្នកនឹងលែងគិតពីពាក្យរបស់អ្នកដទៃ និយាយហើយ។
២) ត្រូវសេពគប់មនុស្សល្អ៖ អ្នកនឹងកាន់តែសប្បាយរីករាយ ព្រោះអីមនុស្សជុំវិញអ្នកសុទ្ធតែជាមនុស្សល្អ និងគួរឲ្យទុកចិត្ត ហើយអ្នកលែងគិតអ្វីច្រើនទៀតហើយ។
៣) ត្រូវញញឹមចំពោះរឿងគ្រប់យ៉ាង៖ ស្នាមញញឹមអ្នកនឹងឈ្នះរាល់អ្វីទាំងអស់ ទោះមានរឿងអ្វីលេចឡើង តែបើអ្នកបញ្ចេះស្នាមញញឹមហើយនោះ រឿងវានឹងទៅជាធម្មតាវិញតែម្ដង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com