សញ្ញាទាំង ៣យ៉ាងបង្ហាញថា ជីវិតរបស់អ្នកកំពុងជាប់គាំង
ជីវិតរបស់យើងងាយស្រួលនឹងមានបញ្ហាខ្លាំងណាស់ ហើយលើសនេះទៅទៀត យើងមិនដឹងថាយើងមានបញ្ហាទៅទៀត។ មានពេលខ្លះ សកម្មភាពប្រចាំថ្ងៃរបស់យើងធ្វើឲ្យយើងមានអារម្មណ៍ធម្មតាដោយសារតែយើងធ្លាប់ទៅហើយ។ ប៉ុន្តែ ប្រសិនជាអ្នកមានសញ្ញាខាងក្រោមនេះ ជីវិតរបស់អ្នកមិនមែនល្អនោះទេ៖
១) អ្នកគ្មានអ្វីនឹងរំពឹងទុក៖ ជារៀងរាល់ថ្ងៃ អ្នកគ្មានអ្វីអស្ចារ្យឬពិសេសនៅថ្ងៃអនាគតទាស់តែសោះ។ អ្នកមិនរីកចម្រើនទៅណាសោះឬក៏ឆ្ពោះទៅរកអ្វីដែលពិសេសនៅក្នុងជីវិត។ ហើយអ្នកមានអារម្មណ៍ថាវាមិនអ្វីទេ។
២) រស់នៅក្នុងអតីត៖ វាមិនអ្វីទេដែលអ្នកមានការអាឡោះអាល័យនៅពេលខ្លះ ពីព្រោះថាអ្នកគិតថាបទពិសោធន៍នៅក្នុងអតីតកាលអាចធ្វើឲ្យអ្នកសើចបាន។ ប៉ុន្តែ ការរស់នៅក្នុងអតីតកាលគឺមិនត្រឹមត្រូវសោះឡើង។
៣) អ្នកគ្មានអ្វីសប្បាយចិត្ត៖ អ្នកព្យាយាមមើលទៅរឿងអតីតដែលបានកើតឡើងហើយ ប៉ុន្តែវាគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍អ្នកសោះ។ ទោះបីជាវាមានរឿងសប្បាយៗក៏ដោយ ប៉ុន្តែវាដូចជាគ្មានអ្វីអស្ចារ្យសម្រាប់អ្នកទៀតទេ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org