ចំណុច​៣​យ៉ាង​ ដែល​នារី​មិន​គួរ​ធ្វើ​ទាល់តែ​សោះ​



វា​មាន​រឿង​ជា​ច្រើន​​​ដែល​នារី​ត្រូវ​បាន​គេ​រំពឹង​ទុក​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ទោះ​បី​ជា​ពួក​គាត់​មិន​ចង់​ធ្វើ។ ពេល​ពួក​គាត់​មិន​ធ្វើ ពួក​គាត់​មាន​អារម្មណ៍​អាម៉ាស់​។ ខាង​ក្រោម​នេះ​ជា​រឿងដែល​នារី​មិន​គួរ​ធ្វើ​ទោះ​បី​ជា​ពួក​គាត់​ត្រូវ​បាន​គេ​រំពឹង​ទុក ​៖

១) ធ្វើ​អ្វីដែលខុសពីចិត្ត៖ ត្រូវចាំថា អ្នកមិនត្រូវព្យាយាមធ្វើអ្វីតាមការចង់បានរបស់អ្នកដទៃរហូតនោះទេ ព្រោះការធ្វើបែបនេះ នាំឲ្យខ្លួនឯងមានអារម្មណ៍មិនមានសេចក្តីសុខ ឬ អាចនិយាយបានថា ធ្វើឲ្យជីវិតហាក់គ្មានតម្លៃ។ ដូច្នេះ ត្រូវចាំថា អ្នកគឺជាខ្លួនអ្នក អ៊ីចឹងហើយត្រូវធ្វើអ្វីដែលខ្លួនពេញចិត្ត និង រីករាយទើបជីវិតមានសេចក្តីសុខ។

២) ទាន់សម័យ៖ តាម​ពិត​ទៅ នារី​មិន​គួរ​​ទិញ​អ្វី​ដែល​ទាន់​សម័យ​ពេក​នោះ​ទេ ព្រោះការធ្វើបែបនេះនាំឲ្យខ្ជះខ្ជាយលុយខ្លាំងណាស់។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ដឹង​ពី​របៀប​នៃ​ការ​ស្លៀកពាក់​​និង​អ្វី​ដែល​អ្នក​ធ្វើ​ឲ្យ​អ្នក​ស្អាត។

៣) ​សូមទោសរឿងដែលមិនគួរសូមទោស៖  វាជារឿងដ៏ល្អមួយដែល មនុស្សគ្រប់គ្នាប្រើពាក្យថា សូមទោស នៅពេលធ្វើខុស។ ប៉ុន្តែបើអ្នកមិនបានធ្វើខុស ឬ វាមិនមែនជាកំហុយរបស់អ្នកផង តែបែរជាត្រូវនិយាយបែបនោះ វាគឺមិនមែនជារឿងល្អនោះទេ។

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org​

X
5s