អនុវត្តតិចនិក ៣យ៉ាងនេះ ដើម្បីឱ្យជីវិតអ្នកមានក្ដីសុខនៅឆ្នាំថ្មីនេះ
វាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ដែលរស់នៅពិភពលោកមានការវិវឌ្ឍន៍យ៉ាងលឿនបែបនេះ។ មនុស្សជាច្រើនស៊ូទ្រាំមិនបាននឹងបញ្ហាដែលខ្លួនជួបប្រទះ នាពេលបច្ចុប្បន្ននេះ។ សាកល្បងអនុវត្តតិចនិក ៣យ៉ាងខាងក្រោមនេះ ដើម្បីបង្កើតក្ដីសុខសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៧ នេះ?
១) ទទួលយកខ្លួនឯង៖ មនុស្សជាច្រើននិយាយថា ប្រសិនជាយើងអាចនិយាយមកកាន់ខ្លួនឯងបានដូចអ្វីដែលអ្នកនិយាយទៅកាន់អ្នកដទៃ ដោយធ្វើចិត្តយ៉ាងណាឱ្យខ្លួនអ្នកគិតពីអ្វីដែលខ្លួនមាន ហើយទទួលយកវាឱ្យបាន។ កុំពិបាកចិត្ត និងប្រៀបធៀបជាមួយអ្នកដទៃដែលប្រសើរជាងអ្នកខ្លាំង។ ចូរសំឡឹងមើលអ្នកដែលអន់ជាងអ្នកផង។ ដូច្នេះចូរធ្វើឆ្នាំ២០១៧ ជាឆ្នាំដែលអ្នកល្អចំពោះខ្លួនឯង។
២) ល្អចំពោះខ្លួនឯង៖ អ្នកត្រូវរៀនកុំបន្ទោសខ្លួនឯង នៅពេលមានរឿងអ្វីអាក្រក់កើតឡើង ជាពិសេសរឿងដែលមិនមែនជាកំហុសរបស់អ្នកផ្ទាល់។ ជីវិត គឺជួបស្ថានភាពបែបនេះឯង គឺមិនថាយើងមិនថាគេទេ ដូច្នេះហើយអ្នកត្រូវល្អចំពោះខ្លួនឯង តែសូមចាំគឺមិនត្រូវយកលេសដាក់ខ្លនឯងនោះទេ។
៣) កុំប្រៀបធៀបខ្លួនឯង៖ នៅលើបណ្ដាញសង្គមរបស់បុគ្គលម្នាក់ៗ មើលទៅ ជីវិតម្នាក់ៗដូចជាល្អណាស់។ អ្នកត្រូវដឹងថា អ្វីៗទាំងនោះអាចជារឿងក្លែងក្លាយ ពោលគឺគ្រាន់តែជាជ្រុងតូចមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ ដែលគេបង្ហាញឱ្យយើងឃើញតែប៉ុណ្ណោះ។ ការប្រៀបធៀបខ្លួនឯងទៅកាន់អ្នកដទៃ គឺជារឿងដ៏អាក្រក់ដែលអ្នកធ្វើចំពោះខ្លួនឯង។ ឈប់ប្រៀបធៀបខ្លួនឯង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org