​ហេតុផល​នៅ​ពី​ក្រោយ​រឿង​ញាក់​​ត្របក​ភ្នែក!​



​នៅ​ថ្ងៃ​នេះ​ BizKhmer ​ចង់​បង្ហាញ​​​ពី​ហេតុផល​មួយ​ដែល​​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​ញាក់​ ដែល​មនុស្ស​ភាគ​ច្រើន​មាន​ជំនឿ​​ថា​ វា​ពាក់ព័ន្ធ​នឹង​លាភ​ ឬ​រឿង​​ហុងស៊ុយ។ ​​វេជ្ជ​បណ្ឌិត​ផ្នែក​ភ្នែក​​​ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​​វេជ្ជសាស្ត្រ​ Langone នៃ​សាកលវិទ្យាល័យ​ NYU ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ ​លោក​ Joel S. Schuman ​បាន​ពន្យល់​ពី​ហេតុផល​នៃ​ការ​ញាក់​​ត្របក​ភ្នែក​ថា៖ «​មនុស្ស​ភាគ​ច្រើន​​ប្រសិន​បើ​មាន​​​​​រោគ​សញ្ញា​​ដែល​បណ្ដាល​ឱ្យ​ញាក់ត្របក​​ភ្នែក​​​ (blepharospasm)​ ​ខ្សោយ​ មិន​ចាំ​បាច់​ត្រូវ​​ការ​ការព្យាបាល​នោះ​ទេ»។ ​ដោយ​ឡែក​ ចំពោះ​​ដែល​​ជួប​រឿង​ញាក់​ត្របក​ភ្នែក​ញឹកញាប់​វិញ​​ គឺ​អាច​​មាន​វិធី​ងាយ​ៗ​បាន​ដូច​ជា​ សម្រាក​ ធ្វើ​ចលនាសាច់ដុំ​ ​​ឬ​ភាវនា​ អាច​ជួយ​កាត់​បន្ថយ​​កម្រិត​នៃ​ការ​ញាក់​ត្របក​ភ្នែក​បាន។ ដោយ​ឡែក​ បើ​សិន​ការ​ញាក់​ត្របក​ភ្នែក​​នេះ​ គឺ​កើត​ឡើង​ញឹកញាប់​មែន​ទែន​​ ជាប់​ៗ​គ្នា​ លោក​អ្នក​គួរ​ទៅ​​ជួប​វេជ្ជបណ្ឌិត។ ​តាម​វីដេអូ​ដែល​បង្ហាញ​ខាង​ក្រោម​នេះ​ គឺ​គេ​មាន​វិធី​ព្យាបាល៖ ​​
​​​
X
5s