តើថ្ងៃខែឆ្នាំកំណើត បញ្ជាក់ពីអត្តចរិតរបស់មនុស្សម្នាក់យ៉ាងណាខ្លះ?
ថ្ងៃខែឆ្នាំកំណើត គឺពិតជាមានសារសំខាន់សម្រាប់មនុស្សគ្រប់គ្នា ដូច្នេះហើយបានជាមនុស្សជាច្រើនចូលចិត្តរម្លឹកវានៅថ្ងៃនោះ។ លើសពីនោះទៀត ថ្ងៃខែឆ្នាំកំណើតក៏អាចកំណត់អំពីជោគវាសនា ឬ អត្តចរិតរបស់មនុស្សផងដែរ។ នៅថ្ងៃនេះ គេហទំព័រBizKhmer សូមលើកយកវិធីសាស្ត្រមួយក្នុងការប្រើលេខកំណើតរបស់អ្នក ដើម្បីវាយតម្លៃអំពីអត្តចរិតជារួម។ ក្នុងការរកលេខកំណើតនេះ គេយកថ្ងៃខែឆ្នាំកំណើតបូកចូលគ្នា។ ចំពោះលទ្ធផលដែលចេញនោះ គេត្រូវពង្រាយវាមួយខ្ទង់ ឬ មួយលេខម្តងៗ ហើយបូកចូលគ្នា នោះអ្នកនឹងឃើញចំនួនច្បាស់លាស់មួយ (តែត្រូវយកតិចជាងលេខ១០)។ ឧទាហរណ៍៖ អ្នកកើតនៅខែ ២១ កក្កដា ឆ្នាំ ១៩៩១ ដូច្នេះនាំឲ្យ៖ ២១+៧+ ១៩៩១= ២០០៨ ២+០+០+៨= ១០ ១+០=១ ក្រោយពេលអ្នកធ្វើការគណនាថ្ងៃខែឆ្នាំកំណើតដោយរកឃើញលេខរបស់អ្នកហើយ ដូច្នេះអាចដឹងពីអត្ថន័យរបស់វា ដូចខាងក្រោម៖
១) គំនិតឆ្នៃប្រឌិត៖ ប្រសិនជាអ្នកមានលេខ១ អ្នកជាមនុស្សដែលចូលចិត្តធ្វើអ្វីតាមរបៀបរបស់អ្នក។
២) អ្នកចង់ចង់បានសន្តិសុខ៖ ប្រសិនជាអ្នកមានលេខ២ អ្នកជាមនុស្សដែលដាក់ប្រយោជន៍អ្នកដទៃមុនខ្លួនឯង។
៣) ចង់សប្បាយ៖ ប្រសិនអ្នកមានលេខ៣ អ្នកជាមនុស្សដែលចង់មានការសប្បាយនិងជាមនុស្សដែលអាចចុះសម្រុះជាមួយមនុស្សដទៃបាន។ ៤) បុរាណ៖ អ្នកជាមនុស្សដែលចូលចិត្តតាមក្បួនឬទំនៀមទម្លាប់ ហើយអ្នកជាមនុស្សដែលឧស្សាហ៍។
៥) ចេះប្រើប្រាស់ឱកាស៖ អ្នកដែលមានលេខ៥ជាមនុស្សដែលរៀនតាមដែលឱកាសផ្តល់ឲ្យ។
៦) រ៉ូមេទិច៖ អ្នកជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្ស និងតែងតែប្រាកដថាអ្នកដទៃសប្បាយចិត្តជានិច្ច។
៧) ឆ្លាត៖ អ្នកដែលមានលេខ៧តែង មើលឃើញឱកាសឬរឿងឆ្ងាយជាងមនុស្សធម្មតា។ អ្នកឆ្ងល់គ្រប់រឿងដែលនាំឲ្យអ្នកមានភាពឆ្លាតវ៉ៃ។ ៨) រហ័សរហួន៖ លេខ៨ជាមនុស្សដែលធ្វើការងារបានឆាប់និងមានលក្ខណៈអាជីព។
៩) ចិត្តល្អ៖ អ្នកដែលកើតថ្ងៃទី៩ច្រើនជាអ្នកដែលគួរឲ្យស្រឡាញ់និងចេះគិតពីអ្នកដទៃនិងចិត្តទូលាយ។
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.higherperspective.com