​បើ​ឃើញ​សញ្ញា​ទាំង​នេះ​ ​ត្រៀម​ចិត្ត​ឲ្យ​ហើយ​ទៅ​ថា​គេ​ឈប់​ស្រឡាញ់​អ្នក​ទៀត​ហើយ​



ការ​បែក​គ្នា​គឺ​សុទ្ធ​តែ​លំបាក​ខ្លាំង​ណាស់ ទោះ​បី​ជា​វា​អាច​មាន​ន័យ​ថា​មនុស្ស​ពីរ​នាក់​ចែក​ផ្លូវ​គ្នា​ដោយ​សារ​តែ​រក​សុភមង្គល​រៀង​ខ្លួន​ក៏​ដោយ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ ដែលបញ្ជាក់ថា ​​ដៃ​គូ​របស់​អ្នក​មិន​សូវ​ស្រឡាញ់​អ្នក​ដូច​ពី​មុន៖

១) ចំណង់ចំណូលចិត្ត​​ផ្ទុយ​ពី​អ្នក៖ សញ្ញា​មួយ​ដ៏​ច្បាស់​​ដែល​ដៃ​គូ​របស់​អ្នក​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ជីវិត​របស់​អ្នក​គឺ​គេ​គ្មាន​ចំណង់ចំណូល​ចិត្ត​នៅ​ក្នុង​ជីវិត​របស់​អ្នក​​ទៀត​​ទេ។ ប្រសិន​ជា​​ប្រទះ​ឃើញ​គេ​នៅ​ជា​មួយ​មនុស្ស​ដទៃ​ទៀត វា​កាន់​តែ​ច្បាស់។

២) អ្នក​ត្រូវ​បាន​គេ​ស្តី​ឲ្យ៖ ប្រសិន​ជា​​ដៃ​គូ​របស់​អ្នក​​ចាប់​ផ្តើម​ស្តី​បន្ទោស​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ នោះ​មាន​ន័យ​ថា​គេ​ប្រហែល​ជា​ចាប់​ផ្តើម​អន់​ចិត្ត​ឬ​ឈប់​ពេញ​ចិត្ត​នឹង​អ្នក។

៣) តែង​តែ​មាន​លេស៖ តើ​ដៃ​គូ​របស់​អ្នក​រវល់​រហូត​ដល់​គ្មាន​ពេល​សូម្បី​តែ​នាំ​អ្នក​ចេញ​ក្រៅ? វា​អាច​ជា​​សញ្ញា​ថា​គេ​មិន​ចង់​ចំណាយ​ពេល​នៅ​ជា​មួយ​អ្នក​ទៀត​ទេ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត គេ​ប្រហែល​ជា​រក​ឃើញ​អ្នក​ផ្សេង។

៤) គម្រោង​អនាគត​គ្មាន​អ្នក៖ មាន​ពេល​ខ្លះ វា​ពិត​ជា​មិន​អាច​ទទួល​យក​បាន​នៅ ពេល​ដែល​គេ​ដឹង​ថា​​គម្រោង​អនាគត​របស់​ដៃ​គូ​គ្មាន​រួម​បញ្ចូល​រូប​គាត់​ជា​មួយ។ ​​ប្រសិន​ជា​អ្នក​រក​ឃើញ​ដៃ​គូ​របស់​អ្នក​អញ្ចឹង​ អ្នក​គួរ​តែ​​ត្រៀម​ខ្លួន​ដើរ​ទៅ​មុខ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.higherperspective.com

X
5s