​ប្រសិនបើ​​មាន​ចំណុច​​ទាំង​នេះ ​វា​មិន​ចម្លែក​ទេ​ដែល​អ្នក​​ជោគជ័យ​ក្នុង​ជីវិត​



រៀងរាល់​ថ្ងៃ ​តើ​អ្នក​ដឹង​ថា​អ្នក​កំពុង​ធ្វើ​អ្វី​ដែរ​ទេ ? រាល់​សកម្មភាព​អ្នក​ពេល​ខ្លះ​​វា​ក៏​​ឆ្លុះ​បញ្ចាំង​ ពី​ភាព​ជោគជ័យ​របស់​អ្នក​នៅ​​ថ្ងៃ​មុខ​​ដែរ ។ ក្នុង​នោះ​​អ្នក​ត្រូវ​ដឹង​ថា​ សកម្មភាព​នោះ​មាន​អ្វី​ខ្លះ​សិន​។

១) អ្នក​ដឹង​ច្បាស់​ណាស់ ថា ជីវិត​អ្នក​ចង់​បាន​​អ្វី​ ហើយ​គោលដៅ​ជីវិត​អ្នក​​គឺ​មាន​អ្វី​ខ្លះ។​

២) អ្នក​តែង​តែ​ ស្វែង​រក​ អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ប្រសើរ​ឡើង​ មិន​ថា​អ្នក​ជោគជ័យ​កម្រិត​ណា​ឡើយ។

៣) អ្នក​តែង​ទទួល​យក​ការ​បរាជ័យ ហើយ​សិក្សា​ពី​វា​បាន​ទាំង​អស់​តែ​ម្ដង។

៤) អ្នក​តែង​ប្រកាន់​គំនិត​ វិជ្ជមាន​គ្រប់​ពេល ហើយ​គំនិត​នោះ​នឹង​នាំ​ឲ្យ​អ្នក​មាន​ភាព​ក្លាហាន​សម្រាប់​ធ្វើ​កិច្ចការ​នានា។

៥) អ្នក​មិន​ខ្វល់​ច្រើន​ពី គំនិត​អ្នក​ដទៃ​ដែល​ចាំ​តែ​រិះគន់​ជាន់​ពន្លិច​អ្នក​នោះ​។

៦) អ្នក​មាន​ភាព​ក្លាហាន តែ​មិន​វាយឫក​ អួត​ក្អេងក្អាង​ឡើយ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org

X
5s