​​វិធីសាស្ត្រ​បី​យ៉ាង ​ដើម្បី​​កុំ​ឲ្យ​​​ខ្លួន​ឯង​​ក្លាយ​ជា​មនុស្ស​ពូកែ​រអ៊ូ​ង៉ូវៗ​



ប្រសិន​ជា​អ្នក​មាន​ពេល​ទៅ​រអ៊ូ​អ្វី​មួយ នោះ​មាន​ន័យ​ថា​អ្នក​មាន​ពេល​​ទៅ​ធ្វើ​អ្វី​មួយ​ផ្សេង​ទៀត។ តែ​ប្រសិន​ជា​អ្នក​រអ៊ូ​ច្រើន​ពេក អ្នក​ក៏​មិន​ទទួល​បាន​អ្វី​ដែរ​។ ខាង​ក្រោម​នេះ​ជា​យុទ្ធ​សាស្ត្រ​ដែល​អ្នក​អាច​កែប្រែ​បាន៖

១) កុំ​អនុញ្ញាត​អ្នក​ដទៃរំខានដល់ការគិតរបស់អ្នក៖ វា​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ ប៉ុន្តែវាពិបាក​ក្នុង​ការ​អនុវត្ត។ ហេតុដូច្នេះហើយ អ្នកមិនត្រូវឲ្យអ្នកដទៃចូលមកក្នុុងការគិត ឬ ឈានដល់ការសម្រេចចិត្តជំនួសអ្នកនោះឡើយ។ អ្នកអាចស្តាប់យោបល់របស់មនុស្សផ្សេងៗបាន ប៉ុន្តែអ្នកត្រូវតែសម្រេចចិត្តដោយខ្លួនឯង បើមិនដូច្នោះទេ ចុងក្រោយគឺប្រាកដជា អង្គុយរអ៊ូមិនខាន ព្រោះថា លទ្ធផលមិនសមប្រកប។

២) រក​ដំណោះស្រាយ៖ ​វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​មិន​សប្បាយ​ចិត្ត​នៅ​ពេល​រឿង​អាក្រក់​កើត​ឡើង។ ប៉ុន្តែ​ អ្នក​មាន​ជម្រើស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​នោះ។ ដក​ដង្ហើម​ឲ្យ​បាន​ធំ​រួច​រក​ដំណោះស្រាយ មិនមែនអង្គុយតែបន្ទោសនេះបន្ទោសនោះឡើយ ព្រោះវាមិនអាចជួយអ្វីបានសូម្បីតែបន្តិច តែវាកាន់តែបង្កឲ្យមានភាពស្មុុគស្មាញកាន់តែខ្លាំង។

៣) គិតវិជ្ជមានជានិច្ច៖ ត្រូវចាំថា លទ្ធផលមួយភាគធំគឺកើតចេញពីការគិត។ បើគិតល្អនោះលទ្ធផលប្រាកដជាល្អ តែបើគិតថា មិនកើតឡើង សូមកុំសង្ឃឹមលើលទ្ធផលឲ្យសោះ។  ការគិតបែបវិជ្ជមាន នឹងក្លាយជាកម្លាំងចិត្តដ៏សំខាន់សម្រាប់អ្នក ក្នុងការបន្តដំណើរជីវិតទៅមុខទៀត ទោះបីជាជួបការលំបាកប៉ុណ្ណាក៏ដោយ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.powerofpositivity.com​

X
5s