បើមិនប្ដេជ្ញាចិត្តលះបង់ទម្លាប់អាក្រក់ទាំងនេះចោលទេ កុំសង្ឃឹមថាមានឱកាសជោគជ័យឲ្យសោះ
មនុស្សជាច្រើនគិតថាប្រសិនជាអ្នកចង់ជោគជ័យក្នុងជីវិត ពួកគាត់ត្រូវមានទម្លាប់ថ្មីៗជាច្រើន។ អ្នកក៏អាចជោគជ័យបានដែរប្រសិនជាអ្នកបោះបង់ទម្លាប់អាក្រក់ៗ។ ទម្លាប់អាក្រក់ខ្លះងាយស្រួលក្នុងដកចេញ ប៉ុន្តែឯខ្លះទៀតទាមទារពេលវេលានិងកម្លាំងតិចតួច៖
១) លេស៖ មនុស្សដែលជោគជ័យមិនបន្ទោសទៅលើគ្រួសារ មិត្តភ័ក្ដិឬបងប្អូននោះទេ។ ផ្ទុយទៅវិញ ពួកគាត់ដឹងថាពួកគាត់មានទំនួលខុសត្រូវទៅលើភាពជោគជ័យរបស់ខ្លួនឯងទៅវិញ។ ពួកគាត់ព្យាយាមកែប្រែជីវិតរបស់ពួកគាត់ឲ្យបានល្អជាងមុន។
២) ភាពល្អឥតខ្ចោះ៖ ភាពល្អឥតខ្ចោះគឺមិនអាចសម្រេចបាននោះទេ។ ដូច្នេះហើយ ការចង់បានភាពល្អឥតខ្ចោះគឺជាការខ្ជះខ្ជាយពេលវេលា។ អ្នកត្រូវចងចាំថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។
៣) ភាពភ័យខ្លាច៖ មនុស្សជាច្រើនមិនសូវមានភាពក្លាហាននោះទេ។ ពួកគាត់មិនហ៊ាននិយាយឬលើកមតិអំឡុងពេលពិភាក្សាជាមួយមនុស្សដទៃ។ ភាពភ័យខ្លាចនេះនឹងរារាំងអ្នកពីភាពជោគជ័យ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org