វិធី​​ដ៏​អាក្រក់​ ៣​យ៉ាង​ដែល​មនុស្ស​មួយ​ចំនួន​សាកល្បង​ប្រើ​ដើម្បី​សម្រក​ទម្ងន់​



​នៅ​ពេល​ដែល​និយាយ​ពី​ប្រធាន​បទ​នៃ​ការ​សម្រក​ទម្ងន់​ ​ប្រហែល​ជា​​មាន​​អ្នក​ធ្លាប់​​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ញុាំ​អាហារ​ដែល​មាន​ផា​សុកភាព​និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។ ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​​ប្លែក​ៗ​ដែល​មនុស្ស​បាន​សាកល្បង​ក្នុង​ការ​សម្រក​គីឡ៖

១) អាំងស៊ុយលីន៖ មនុស្ស​ជា​ច្រើន​បាន​​ជ្រើស​រើស​យក​វិធី​ចាក់​អាំងស៊ុយលីន​ដើម្បី​កាត់​បន្ថយ​កម្រិត​ជាតិ​​ស្ករ​ និង​បំបែក​សារធាតុ​​ដែល​ផ្ទុក​ជាតិ​ស្ករនៅក្នុងខ្លួន។ ​ប៉ុន្តែ ​វិធី​នេះ​អាច​​​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​បាន។

២) ផ្លែ​ប៉ោម​និង​កាហ្វេ៖ ​ប្រសិន​ជា​អាច​ អ្នក​ពុំ​ចាំ​បាច់​ញាំ​អ្វី​ទេ ញាំ​តែ​ផ្លែ​​ប៉ោម​និង​កាហ្វេ​​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន។ កាហ្វេ​ជួយ​​សម្រក​ទម្រន់​របស់​អ្នក​ ហើយ​ផ្លែ​ប៉ោម​​ផ្តល់​ថាមពល​​ដល់​អ្នក។ អាហារ​ទាំង​ពីរ​នេះ​ ​​​ធ្វើ​ឱ្យ​អ្នក​សម្រក​ទម្ងន់​មិន​បាន​សម្រេច​នោះ​ទេ។

៣)​ប្រើ​​ថ្នាំ៖ ​មនុស្ស​ជា​ច្រើន​ទិញ​ថ្នាំ​​មក​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​ ទោះ​បី​ជា​ដឹង​ថា​មិន​សូវ​មាន​ប្រសិទ្ធភាព​ក៏​ដោយ។ អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ ថ្នាំ​គ្រាប់​មិន​ត្រឹម​តែ​មិន​ជួយ​​សម្រក​​គីឡូ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ថែម​ទៀត​ផង៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.list25.com​​​​​

X
5s