អតីត​​នាយក​រដ្ឋមន្ត្រី​​អង់គ្លេស​ Tony Blair៖ ខ្ញុំ​ធ្លាប់​ស្ដាប់​​ទ្រឹស្ដី​នយោបាយ​ជន​ផ្ដាច់ការ​​​ ហ្គាដាហ្វី​​



អតីត​​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Tony Blair ​បាន​​​ទម្លាយ​រឿង​​របស់​លោក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​​លោក​ធ្លាប់​ពិភាក្សា​ និង​ស្ដាប់​ទ្រឹស្ដី​នយោបាយ​​របស់​មេដឹក​នាំ​ផ្ដាច់ការ​ហ្គាដាហ្វី​​កាល​ពី​លោក​នៅ​កាន់​អំណាច។ ​ការ​ថ្លែង​របស់​លោក គឺ​ធ្វើ​ឡើង​ នៅ​មុខ​គណៈកម្មាធិការ​​កិច្ចការ​បរទេស​​ដើម្បី​ឆ្លើយ​សំណួរ​អំពី​ទំនាក់ទំនង​របស់​លោក​ និង​លោក​ ហ្គាដាហ្វី​។ ​ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ពី​ឆ្នាំ​១៩៩៧​ ដល់​ឆ្នាំ​២០០៧​​ រូប​នេះ​​ បាន​បន្ថែម​ទៀត​ថា​ ​​​លោក​ហ្គាដាហ្វី​ចូលចិត្ត​ប្រាប់​លោក​អំពី​ទ្រឹស្ដី​​​ជា​ច្រើន​ចាប់​តាំង​ពី​រឿង​របស់​ឥស្លាម​រហូត​ដល់​រឿង​នយោបាយ៕ ដោយ៖ រតនៈ​វិភូ​
X
5s