ខ្វះមនុស្សយល់ចិត្តអ្នកមែនទេ? វិធីទាំងនេះអាចនាំអ្នកដទៃ ឆាប់ចូលចិត្តអ្នកបាន
អ្នកអាចមានអារម្មណ៍ថា ឯកាខ្លាំង ខណៈមនុស្សជុំវិញអ្នកសំបូរដោយអ្នកស្រឡាញ់និងយល់ចិត្ត តែអ្នកវិញគ្មានសូម្បីមួយ។ នេះជាអ្វីដែលអ្នកគួរដឹង៖
១) ចង់បានអ្នកយល់ ចិត្ត លុះត្រាអ្នកជាមនុស្សដែលយល់ចិត្តគេមុនសិន ទើបគេធ្វើដាក់អ្នកដែរ។
២) អ្នកត្រូវជឿជាក់ថាអ្នកនឹងរកបានអ្នកយល់ចិត្ត ព្រោះថាបើអ្នកមិនជឿជាក់ថាអ្នកអាចរកគេបានផង តើអ្នកអាចរកបានតាមវិធីណាទៅ?
៣) ធ្វើខ្លួនឯង ឲ្យក្លាយជាមនុស្សមានចិត្តទូលាយ សិនទៅ។
៤) រៀនឲ្យតម្លៃខ្លួនឯង ជាមុនសិន ទើបអ្នកដទៃ អាចមកស្រឡាញ់និងយល់ចិត្តអ្នកបាន។
៥) រៀនសប្បាយចិត្តឲ្យបានមុនសិនទៅ រួចចាំរកមិត្តភាពអ្នកធ្វើឲ្យអ្នកសប្បាយតាមក្រោយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost.com