វត្ថុ៣យ៉ាងដែល មនុស្សភាគច្រើនចូលចិត្តលួច ឬ ខ្ចីហើយស៊ីដាច់
តើអ្នកធ្លាប់ចាត់ទុកខ្លួនឯងថាជាចោរដែរឬទេ? ការពិតគឺថាអ្នកយ៉ាងហោចណាស់ធ្លាប់លួចម្តងក្នុងឆាកជីវិតរបស់អ្នក។ តែវាក៏មិនមានន័យថាអ្នកធ្វើខុសនឹងច្បាប់ធ្ងន់ធ្ងរនោះទេ។ ពេលខ្លះ អ្នកអាចខ្ចីហើយភ្លេចសងគេវិញ។ វត្ថុខ្លះ គេលួចដោយគ្មានបំណងតែវត្ថុខ្លះយើងលួចដោយមានបំណង៖
១) ប៊ិច៖ ប៊ិចគឺជាវត្ថុមួយដែលមនុស្សភាគច្រើនបានបាត់។ ដូច្នេះហើយបានជាកន្លែងធ្វើការឬធនាគារខ្លះ គេច្រើនតែដាក់ប៊ិចជាប់នឹងតុដើម្បីកុំឲ្យបាត់។ តើអ្នកធ្លាប់លួចប៊ិចរបស់គេដែរឬទេ?
២) លួចវត្ថុនៅតាមសណ្ឋាគារ៖ តាមការស្ទង់មតិបានរកឃើញថា ភ្ញៀវដែលបានស្នាក់នៅសណ្ឋាគារច្រើនតែយកឥវ៉ាន់ដូចជាកាហ្វេនិងសាប៊ូជាដើមចេញពីសណ្ឋាគារ។
៣) សៀវភៅ៖ ទោះបីជាសម័យនេះយើងមានទូរស័ព្ទនិងឧបករណ៍ផ្សេងៗសម្រាប់អានសៀវភៅក៏ដោយ មនុស្សជាច្រើននៅតែខ្ចីសៀវភៅហើយមិនសងវិញ។ តើអ្នកធ្លាប់ដែរឬទេ?
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖www.cheatsheet.com