លោកអ្នកបានទៅចូលរួមពិព័រណ៍សៀវភៅនៅបណ្ណាល័យជាតិហើយឬនៅ?
កម្មវិធីពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៤ បាន និងកំពុងប្រព្រឹត្តនៅបណ្ណាល័យជាតិចាប់ពីថ្ងៃទី១១ ធ្នូម្សិលមិញរហូតដល់ថ្ងៃទី១៣ ធ្នូស្អែកនេះ។ ម្ចាស់បណ្ណាគារ និងគ្រឹះបោះពុម្ពជាច្រើនបានដាក់លក់សៀវភៅដែលជាស្នាដៃនិពន្ធដោយជនជាតិខ្មែរព្រោងព្រាតដូចជា វច្ចនានុក្រម សៀវភៅរឿង សៀវភៅកុមារ សៀវភៅប្រវត្តិសាស្ត្រ ច្បាប់ អាជីវកម្ម សេដ្ឋកិច្ច នយោបាយ ភាពជាអ្នកដឹកនាំ បំណិនជីវិត បច្ចេកវិទ្យាព័ត៌មាន អត្ថបទស្រាវជ្រាវ ព័ត៌មានអាហារូបករណ៍ទៅសហរដ្ឋអាមេរិក ន័រវែស និងវប្បធម៌ទូទៅជាដើមដោយមានការដាក់លក់បញ្ចុះតម្លៃពី ១០ ទៅ ៥០%ថែមទៀតផង។ សូមចូលរួមគាំទ្រស្នាដៃរបស់អ្នកនិពន្ធខ្មែរយើង។