បើធ្វើរឿង​ទាំង​៥​យ៉ាង​នេះ នឹងនាំ​ជីវិត​អ្នក​ទៅ​កាន់​សុភមង្គល​ពិត​ប្រាកដ​



ជីវិត​អ្នក​មិន​អាច​កើត​ទុក្ខ​គ្រប់​តែ​ពេល​ពេក​នោះ​ទេ អ្នក​ត្រូវ​ផ្ដល់​ភាព​សប្បាយ​រីករាយ ភាព​ស្រណុក​សុខ​ស្រួល កិត្តិយស​ មុខមាត់ និង​តម្លៃ​​សម្រាប់​ខ្លួន​ឯង​។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​​គួរ​ដឹង​៖

១) កុំ​ដាក់​បន្ទុក​ ឬ​ធ្វើ​បាប​ខ្លួន​ឯង​ខ្លាំង​ពេក​ ព្រោះ​ថា​​ការ​ធ្វើ​បាប​ខ្លួន​ឯង​នេះ​គឺ​ពិបាក​នឹង​ដោះស្រាយ​ណាស់។​

២) កុំ​ចង​កំហឹង ឬ​សម្តែងអារម្មណ៍​មួម៉ៅ​របស់​អ្នក​ទៅ​អ្នក​ដទៃ ហួស​ហេតុ​ពេក​ ។

៣) ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ហើយ​កុំ​បង្ខំ​ខ្លួន​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ចង់​ ព្រោះ​វា​គ្មាន​ន័យ​សោះ​តែ​ម្ដង។​

៤) ចេះ​ជួយ​អ្នក​ដទៃ​ ក្នុង​គ្រា​អាសន្ន ព្រោះ​ថា​គេ​នឹង​មិន​ភ្លេច​គុណ​អ្នក​ឡើយ។

៥) ឧស្សាហ៍ ញញឹម​ទើប​មាន​សំណាង ហើយ​ត្រូវ​រៀន​ញញឹម​ដោយ​មិន​ចាំ​បាច់​អ្នក​ដទៃ ប្រាប់​ទេ៕

ប្រែ​សម្រួល៖​ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.huffingtonpost.com

X
5s