ហេតុផល​៣​យ៉ាង​ដែល​អ្នក​គួរ​​ស្រលាញ់​​ការ​សិក្សា​​



ក្នុង​ឆាក​ជីវិត​យើង​ម្នាក់​ៗ យើង​គួរ​តែ​បន្ត​ការ​សិក្សាឲ្យបានច្រើនមិនថា អាយុប៉ុន្មាន ឬ នៅទីណានោះឡើយពោលគឺ​«រៀន​រហូត»  រៀនមិនចេះចប់។ បើអ្នកស្អប់ការងារសិក្សា មានន័យស្មើនឹងស្អប់ការរីកចម្រើនក្នុងជីវិតដែរ ដូច្នេះហើយ ត្រូវព្យាយាមក្លាយជាមនុស្សដែលស្រលាញ់ការសិក្សា។ ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ស្រឡាញ់​ការ​សិក្សា៖

១) រៀន​កាន់​តែ​ច្រើន អ្នក​កាន់​តែ​ខ្លាំង៖ ការ​រក​លុយ​គឺ​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​ផ្តល់​សេវាកម្ម​ឬ​ការ​ដោះ​ស្រាយ​បញ្ហា​​នា​ពេល​​បច្ចុប្បន្ន។ ការ​រៀន​គឺ​ផ្តល់​នូវ​ជំនាញ​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​ចេះ​កាន់​តែ​ច្រើន អ្នក​នឹង​មាន​ឱកាស​ជោគជ័យ​កាន់​តែ​ច្រើន​ផង​ដែរ។

២) រៀន​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ទាន់​សម័យ៖  ការ​ស្វែង​រក​ និង ​រៀន​អ្វី​ដែល​ថ្មី​នឹង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​រំភើប​ ទាន់​សម័យ ព្រោះថា អ្នកដឹងថា ពិភពលោកកំពុងដើរដល់ណា ដូច្នេះហើយអាចរៀបចំខ្លួនឲ្យត្រូវនឹងស្ថានភាពជាក់ស្តែង។

៣) រៀន​គឺ​សប្បាយ៖ នៅ​ពេល​ដែល​អ្នក​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​មួយ​ហើយ ការ​សិក្សា​បន្ថែម​គឺ​កាន់​តែ​​សប្បាយ។ ជ្រើសរើស​មុខ​វិជ្ជា​ដែល​អ្នក​ចាប់​អារម្មណ៍​ឬ​មុខ​វិជ្ជា​ដែល​អ្នក​ឆ្ងល់​ អ្នក​នឹង​​ភ្ញាក់​ផ្អើល​នូវ​ដំណើរ​ដែល​អ្នក​មាន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.thoughtcatlog.com​

X
5s