​បើ​មាន​ចំណុច​ទាំង​៣​នេះ ​អ្នក​នឹង​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​បាន​



មិត្តភាព​គឺ​មាន​ទៅ​មាន​មក។ ប៉ុន្តែ តើ​អ្វី​ទៅ​ជា​មិត្ត​ភាព​ពិត​ប្រាកដ? ហើយ​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មិត្ត​ល្អ​បាន?

១) មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ការ​កន្លែង​សម្រាប់​រីក​ចម្រើន៖ ពួក​យើង​សុទ្ធ​តែ​រស់​នៅ​លើ​ពិភពលោក​ហើយ​គ្មាន​វាសនា​មនុស្ស​ពីរ​នាក់​ដូច​គ្នា​នោះ​ទេ។ យើង​រីក​ចម្រើន​ក្នុង​លក្ខណៈ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ ​ប្រសិន​ជា​មិត្ត​របស់​អ្នក​ត្រូវ​ចាក​ចេញ​ដើម្បី​ផល​ប្រយោជន៍​របស់​គេ អ្នក​គួរ​តែ​ឲ្យ​គេ​ទៅ។

២)​អ្វី​ៗ​គឺ​ធម្មតា៖ នៅ​ពេល​ដែល​អ្នក​នៅ​ជា​មួយ​មិត្ត​របស់​អ្នក អ្នក​ពុំ​ចាំ​បាច់​គម្រោង​ឬ​ផែន​ការ​ឡើង។ អ្វី ៗ​គឺ​កើត​ឡើង​ឯក​ឯង​រវាង​អ្នក​ទាំង​ពីរ។ ​អ្នក​ទាំង​ពីរ​ក៏​មិន​ប្រកាន់​គ្នា​ដែរ។

៣) អ្នក​គិត​ពី​គ្នា៖ អ្នក​ប្រហែល​ជា​រវល់​នឹង​ការងារ​របស់​អ្នក​ហើយ​មិន​សូវ​មាន​ពេល​ទាក់​ទង​គ្នា។ បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នៅ​តែ​គិត​ពី​គេ​ហើយ​សង្ឃឹម​ថា​អ្វី​ៗ​នឹង​ប្រសើរ​ឡើង៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org​

X
5s