ហេតុអ្វីឲ្យតែពេលយំ ចេះតែហៀរសំបោរគ្រប់ពេល?
ជាការពិតណាស់ អ្នកនឹងហៀរសំបោរពេលអ្នកយំ ពីព្រោះ ទឹកភ្នែកដែលចេញមកពីក្រពេញទឹកភ្នែកនោះ វាមិនមែនហៀរតែលើមុខរបស់អ្នកទេ។ ប៉ុន្តែ វាក៏មានផ្លូវខាងក្នុង កៀនភ្នែករបស់អ្នក បង្ហូរទឹកភ្នែក ចូលទៅក្នុងច្រមុះអ្នកដែរ។ នៅក្នុងច្រមុះនោះ គឺមានទឹកភ្នែក ដែលលាយលំគ្នាជាមួយនឹង ស្លេះ និងទឹកនានា បង្កើតបានជា សំបោរតែម្ដង។
នេះហើយ ទើប ពេលអ្នកយំកាន់តែច្រើន ទឹកភ្នែកកាន់តែច្រើន ហើយសំបោរក៏ហៀរមកកាន់តែច្រើនដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.todayifoundout.com