ក្រោកពេលយប់វាមិនអីទេ !!!តែបើក្រោកពេលយប់ចំម៉ោងដដែលផ្ទួនៗ ទើបចម្លែក តើមកពីអ្វី!!!
យោងតាមការស្រាវជ្រាវបានឲ្យដឹងថា មូលហេតុដែលអ្នកក្រោកពេលយប់ចំតែម៉ោងដដែលៗ នេះ គឺដោយសារតែអ្នកបានបង្កើតជាទម្លាប់មួយ ហើយខួរក្បាលរបស់អ្នក បានចងចាំវា ហើយតែងតែរំលឹកអ្នកថាត្រូវធ្វើអ្វី និងនៅពេលណា។
អ្នកគួរទម្លាប់ខ្លួនឯង ចូលសម្រាកឲ្យបានលឿនហើយទៀងពេល ហើយមុននឹងសម្រាក ចូរអ្នកកុំគិត អ្វីច្រើនពេក ព្រោះថាអារម្មណ៍ស្មុគស្មាញ វានឹងនៅវិលវល់ មិនធ្វើឲ្យអ្នកមិនបានសម្រាក ស្ងប់ឡើយ។ ក្រោកឡើងពេលយប់ វាធ្វើឲ្យអ្នកទទួលទានដំណេកមិនបានស្ងប់ ហើយយូរៗ ទៅកម្លាំងអ្នកនឹងចុះទ្រុឌទ្រោម ហើយឈឺតែម្ដង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com