រឿង៤យ៉ាង ដែលមនុស្សភាគច្រើនចូលចិត្តនិយាយកុហក អំពីប្រធានបទ«លុយ»
លុយគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែរាល់ពេលដែលពួកគេនិយាយ ពួកគេច្រើនតែកុហកខ្លួនឯង ដូចជា ចំណូលលុយដែលពួកគេនឹងរកបាននិងចំនួនលុយដែលពួកគេនឹងសងអ្នកដទៃ។ ខាងក្រោមនេះអ្វីដែលមនុស្សមួយចំនួនចូលចិត្តកុហកខ្លួនឯងអំពីលុយ៖
១) លុយនាំមកនូវគ្រោះមហន្តរាយ៖ គេនិយាយថា«លុយនាំមកនូវគ្រោះមហន្តរាយ»។ បញ្ហាគឺថាតើមនុស្សធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានលុយ។ ការស្រឡាញ់លុយអាចនាំមនុស្សឲ្យធ្វើនូវសកម្មភាពដែលខុសនឹងច្បាប់ ដូច្នេះហើយមិនចាំបាច់ចង់បានច្រើននោះទេ។ តាមពិតទៅ លុយមិនអាក្រក់នោះទេ ប៉ុន្តែមនុស្សទេដែលប្រើវិធីខុសក្នុងការធ្វើយ៉ាងណាឲ្យតែបានលុយ។
២) មានពេលច្រើនទៀតក្នុងការសន្សំលុយ៖ ការសន្សំលុយគឺពិបាកខ្លាំងណាស់ តែបើចាយវិញងាយមិនបាំនិយាយនោះទេ។ យើងច្រើនតែកុហកខ្លួនឯងថានឹងមានពេលច្រើនទៀតសម្រាប់សន្សំលុយ។ ប្រសិនជាអ្នកមិនចាប់ផ្តើមសន្សំលុយពីឥឡូវនោះទេ អ្នកនឹងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុនាពេលអនាគត។
៣) អ្នកអាចចំណាយវាបាន៖ មិនថាខ្លួនអ្នកចំណាយលុយអស់ច្រើនប៉ុន្មាននោះទេ អ្នកច្រើនតែប្រាប់ខ្លួនឯងថា«មិនអីនោះទេ»។ យើងទិញទំនិញថ្មីៗនិងទំនើបៗ ហើយញាំក្រៅរាល់ថ្ងៃ។ ការកុហកខ្លួនឯងអំពីការចំណាយប្រហែលជាជួយអ្នកឲ្យមានអារម្មណ៍ល្អ ប៉ុន្តែវានឹងនាំបញ្ហាដល់អ្នកនាពេលក្រោយ។
៤) មិនលាឈប់ពីការងារ៖ មនុស្សជាច្រើនគិតថាខ្លួនឯងនឹងធ្វើការរហូតដល់អាយុ៧០ឆ្នាំ។ ប៉ុន្តែ តាមការពិតគឺថា អ្នកនឹងលាឈប់ពីការងារមុនពេលដែលអ្នកគិតទៅទៀត។ ប្រសិនជាអ្នកមិនមានលុយសន្សំនោះទេ អ្នកនឹងជួបបញ្ហាជាមិនខាត៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org