ហេតុផល៣យ៉ាងដែលបង្ហាញថាទូរស័ព្ទស្មាតហ្វូនធ្វើឲ្យអ្នកក្លាយជាមនុស្សខ្ជិល
មនុស្សជាច្រើនពឹងផ្អែកជាខ្លាំងទៅលើទូរស័ព្ទស្មាតហ្វូនសម្រាប់កិច្ចការមួយចំនួន។ តើមនុស្សប៉ុន្មាននាក់ដែលពឹងផ្អែកលើទូរស័ព្ទជាជាងខួរក្បាលរបស់ពួកគេ? ការពឹងលើទូរស័ព្ទខ្លាំងពេកនឹងធ្វើឲ្យខួរក្បាលរបស់អ្នកល្ងង់៖
១) GPS ប៉ះពាល់ដល់ការចងចាំ៖ អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាទៅលើប៉ះពាល់របស់ទូរស័ព្ទ។ ការសិក្សាបានបង្ហាញឲ្យឃើញថា៖ GPS កាត់បន្ថយ Hippocampus។ ហើយ Hippocampusជាផ្នែកមួយនៃខួរក្បាល ហើយមនុស្សពឹងលើ ទូរស័ព្ទសម្រាប់ការចងចាំ។
២) ទូរស័ព្ទធ្វើការឲ្យមនុស្ស៖ មនុស្សបានបង្កើតកម្មវិធីលើទូរស័ព្ទ សម្រាប់ជួយដល់មនុស្សក្នុងគោលបំណងផ្សេងៗ។ នៅពេលដែលកម្មវិធីលើទូរស័ព្ទជួយដល់មនុស្សកាន់តែច្រើន នោះមនុស្សកាន់តែខ្ជិល។
៣) កាត់បន្ថយសភាវៈគតិ៖ កាលពីមុន រាល់ពេលដែលមនុស្សឆ្ងល់ មនុស្សប្រើខួរក្បាលដើម្បីគិត។ ប៉ុន្តែ ឥឡូវគឺមិនដូចពីមុននោះទេ។ មនុស្សពឹងផ្អែកជាខ្លាំងទៅលើទូរស័ព្ទ។ រាល់ពេលមានចម្ងល់ មនុស្សឆែកទូរស័ព្ទភ្លាមៗ ដោយមិនប្រើខួរក្បាលគិតជាមុននោះទេ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org