ហេតុអ្វី​បាន​ជា ​​ទំនួល​ខុសត្រូវ​ ​​​ជា​​ចំណុច​កំណត់​ពី​ភាព​ជោគជ័យ​របស់​អ្នក​?​



ទស្សនៈ​នេះ​ច្បាស់​ណាស់​អ្វី​ៗ​គឺ​ចាប់​ផ្តើម​និង​​បញ្ចប់​ដោយ​អ្នក  គឺ«ទំនួលខុសត្រូវរបស់អ្នក»។ ប៉ុន្តែ​ វា​ពិត​ជា​ពិបាក​ក្នុង​ការ​​​អនុវត្ត​​​​​ក្នុង​ជីវិត។ ភាព​ជោគជ័យ​អាស្រ័យ​ទៅ​លើ​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​ ពី​ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​មាន​ចំណង់​ចង់​ជោគជ័យ​ជាង​ខ្លួន​អ្នក​នោះ​ទេ។ ទោះ​បី​ជា​អ្នក​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ដទៃ ប៉ុន្តែ​ផ្លូវ​ទៅ​លើ​ភាព​ជោគជ័យ​អ្នក​ត្រូវ​ដើរ​ដោយ​ខ្លួន​ឯង។ ដើម្បី​ជោគជ័យ​បាន អ្នក​ត្រូវ​មាន​ការ​ទំនួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម៖

១) ការ​សម្រេច​ចិត្ត៖ មុន​ពេល​អ្នក​​​ធ្វើ​អ្វី​មួយ អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​មុន​សិន។ ហើយ​ការ​សម្រេច​​ដោយ​មាន​ការ​ទំនួល​ខុសត្រូវ​​​​ក្នុង​ជីវិត​ពិត​ជា​លំបាក។ អ្នក​មិន​ត្រឹម​តែ​ប្រាប់​ខ្លួន​ឯង​នូវ​អ្វី​ដែល​អ្នក​ធ្វើ​នោះ​ទេ អ្នក​មិន​អាច​បន្ទោស​អ្នក​ដទៃ​ចំពោះ​ស្ថាន​ភាព​ខ្លួន​ឯង​ទៀត​ផង។ ប៉ុន្តែបើអ្នកមានទំនួលខុសត្រូវចំពោះការសម្រេចចិត្តវិញ ទោះបីជាលទ្ធផលបែបណាក៏អ្នកមិនបន្ទោសអ្នកដទៃ ហើយនេះគឺជាដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។

២) កំណត់​ព្រំដែន៖ ភាព​ជោគជ័យ​មាន​ន័យ​ថា​រៀន​សម្រប​ទៅ​នឹង​ស្ថាន​ភាព។ អ្នក​ត្រូវ​ដឹង​ច្បាស់​ពី​ពេលវេលា​និង​ថាមពល​ដែល​អ្នក​មាន​​ហើយ​វា​អាច​ជំរុញ​អ្នក​ទៅ​លើ​ភាព​ជោគជ័យ​ដោយ​របៀប​ណា។ ម៉្យាង​វិញ​ទៀត អ្នក​ត្រូវ​ដឹង​ថា​អ្វី​ដែល​អាច​រំខាន​ដល់​អ្នក​និង​វិធី​សម្រាប់​ជៀសវាង។ កំណត់​ព្រំដែន​ឲ្យ​ច្បាស់​លាស់​និង​សម្រប​ខ្លួន​ឯង​តាម​ស្ថាន​ភាព​ជាក់ស្ដែង។

៣) ត្រូវ​ដឹង​​ថា​​ទិស​ដៅ​របស់​អ្នក​អាច​ផ្លាស់​ប្តូរ៖ ទោះ​បី​ជា​​ផ្លូវ​ទៅ​លើភាព​ជោគជ័យ​អាច​ផ្លាស់​ប្តូរ​តាម​ស្ថាន​ភាព​ជាក់​ស្តែង។ ដូច្នេះ​ហើយ​វា​មាន​សារៈសំខាន់​​ក្នុង​ការ​ដឹង​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​វា។ ភាព​ជោគជ័យ​មិន​មែន​វាស់​​ដោយ​ចំនួន​លុយ​ដែល​អ្នក​រក​នោះ​ទេ។ ភាព​ជោគជ័យ​គឹ​ជា​អ្វីដែល​មាន​អារម្មណ៍ ពោល​គឺ​ថា​អ្នក​មាន​អារម្មណ៍​សប្បាយ​ក្រោយ​អ្នក​សម្រេច​អ្វី​មួយ៕​

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com​​

X
5s