​ដើម​ហេតុ​សំខាន់ៗ​៤​យ៉ាង​ ​ធ្វើ​​ឲ្យ​អ្នក​​ដែល​ចេះ​សល់​​​​​លុយ​ចាយ​សោះ​



តើ​អ្នក​មាន​បញ្ហា​រឿង​លុយ​កាក់​មែន​ទេ? មិន​ថា​អ្នក​ខំ​សន្សំ​​ឬ​កាត់​បន្ថយ​យ៉ាង​ណា អ្នក​នៅ​តែ​មាន​បញ្ហា​លុយ​កាក់​។ ប្រសិន​ជា​អ្នក​ស្ថិត​នៅ​ស្ថាន​ភាព​បែប​នេះ អ្នក​គួរ​តែ​ក្រឡេក​មើល​ពី​របៀប​ដែល​អ្នក​រៀប​ចំ​លុយ​ម្តង​ទៀត​ហើយ។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​អាច​គិត​ពិចារណា​បាន៖

១) អ្នក​ព្យាយាម​តាម​ឲ្យ​ទាន់​មិត្ត​របស់​អ្នក៖ អ្នក​ប្រហែល​ជា​ច្រណែន​នឹង​អ្វី​ដែល​សមាជិក​គ្រួសារ​ មិត្ត​ភ័ក្រ​ឬ​មិត្ត​រួម​ការងារ​មាន។ ប៉ុន្តែ ស្ថាន​ភាព​របស់​មនុស្ស​គឺ​មិន​ដូច​គ្នា​នោះ​ទេ។ អ្នក​ខ្លះ​មាន​លុយ​ច្រើន​ទោះ​បី​ជា​ពួក​គេ​ចាយ​លុយ​ខ្ជះខ្ជាយ​យ៉ាង​ណា ពួក​គេ​នៅ​តែ​គ្មាន​បញ្ហា។ ប៉ុន្តែ អ្នក​គួរ​តែ​ចង់​ដូច​គេ​ដោយ​រុញ​ខ្លួន​ឯង​ទៅ​រក​បំណុល​នោះ​ទេ។

២)អ្នក​អនុញ្ញាត​ឲ្យអារម្មណ៍​គ្រប់​គ្រង​អ្នក៖ ​​​អារម្មណ៍​​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​រីក​រាយ​ហើយ​ក៏​អាច​នាំ​យក​ទុក្ខ​ផង​ដែរ។ តើ​អារម្មណ៍​មិន​ល្អ​នាំ​​ផល​អាក្រក់​ដល់​អ្នក​ដោយ​របៀប​ណា? ឧទាហរណ៍​ថា៖ ការ​ចាយ​លុយ​តាម​អារម្មណ៍​​របស់​អ្នក​នឹង​នាំ​បញ្ហា​ដល់​អ្នក អ្នក​អាច​ជំពាក់​លុយ​គេ​ ហើយ​ខ្ចី​លុយ​គេ​ដោយ​គ្មាន​លទ្ធភាព​សង។

៣) ពន្យារពេល៖ គ្មាន​នរណា​ម្នាក់​មក​រៀប​ចំ​បញ្ហា​ហិរញ្ញវត្ថុ​ឲ្យ​អ្នក​នោះ​ទេ។ ប្រសិន​ជា​អ្នក​នៅ​តែ​មិន​រៀប​ចំ​និង​បន្ត​ពន្យារ​ពេល អ្នក​នៅ​មាន​បញ្ហា​នៅ​ពេល​ដែល​អ្នក​ត្រូវ​លុយ​ជា​បន្ទាន់។ ឥឡូវ​នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​គិត។

៤)អ្នក​ឲ្យ​គេ​ខ្ចី​លុយ៖ ប្រសិន​ជា​អ្នក​សម្រេច​ចិត្ត​​ខ្ចី​លុយ​ដល់​អ្នក​ដទៃ អ្នក​ត្រូវ​ត្រៀម​ចិត្ត​​​ថា​អ្នក​នឹង​មិន​អាច​ទទួល​លុយ​នោះ​មក​វិញ​ដែរ។ ភាគ​ច្រើន មនុស្ស​មិន​ដែល​សង​នោះ​ទេ។ ទោះ​បី​ជា​សង ក៏​មិន​គ្រប់​ចំនួន​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​មិន​គួរ​ឲ្យ​លុយ​គេ​ខ្ចី​រហូត​នោះ​ដែរ។ ត្រូវ​មាន​កំណត់​៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.cheatsheet.com

X
5s