មេរៀន​ជីវិតដ៏មានតម្លៃ​៤​យ៉ាង ​ពី​​លោកMichael Phelps​ ​​កីឡាករ​ហែល​ទឹក​ដ៏​ល្បី​​លើ​ពិភពលោក​



លោក Michael Phelps​ ជា​កីឡាករ​ហែល​ទឹក​អាជីព​សញ្ជាតិ​អាមេរិកមួយ​រូប​។ លោកទទួល​បាន​មេដៃ​ច្រើន​ណាស់ ក្នុង​វិញ្ញាសា​ហែលទឹក មិន​ត្រឹម​តែ​មេដៃ​មាស​ក្នុង​តំបន់​ទេ ថែម​ទាំង​ធ្លាប់​ទទួល​បាន​មេដៃ​មាស​អូឡាំពិក​​លំដាប់​ ពិភពលោក​ទៀត។ ទម្រាំ​ដល់​ពេល​នេះ​ជីវិត​លោក​មិន​ស្រួល​ឡើយ។ ​ខាង​ក្រោម​​នេះ​ជា​មេរៀន​ដែល​អ្នក​គួរ​រៀន​ពី​គាត់​៖

១) «កុំ​​ចេះ​តែ​កំណត់​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន»​ ៖ ការ​កំណត់​ទុក​អ្វី​មួយ​ដែល​ខ្លួន​មិន​អាច​ធ្វើ​បាន វា​នឹង​នាំ​អ្នក​ទៅ​ឆ្ងាយ​ពី​ភាព​​ជោគជ័យ។ ការ​កំណត់​ទុក​អ្វី​មួយ​ដែល​ធ្វើ​មិន​បាន វា​នឹង​ធ្វើ​ឲ្យ​អ្នក​ជឿ​ថា​អ្នក​​គ្មាន​ថ្ងៃ​បាន​ជោគជ័យ​ទេ។​ លោក​Michael Phelps​ បាន​និយាយ​បន្ថែម​ទៀត​ថា​៖ « កុំ​យក​អ្វី​ដែល​អ្នក​កំណត់​ថា​មិន​អាច​ធ្វើ​បាន មក​ដោះ សារ​ចង់​បោះបង់​ក្ដី​ស្រមៃ​ខ្លួន​នោះ​។»

២) «មាន​កំហុស​​ប៉ុន្មាន​ក៏​មិន​អី​ដែរ សំខាន់​កុំ​ឲ្យ​មាន​កំហុស​ដដែល​ៗ ហើយ​អ្នក​អាច រៀន​ពី​វា​» ៖ Michael Phelps ធ្លាប់​សារភាព​ថា លោក​ធ្លាប់​​មាន​កំហុស​ច្រើន​ណាស់ រាប់​សឹង​មិន​អស់​ផង។ លោក​ធ្លាប់​​សេព​កញ្ឆា ហើយ​គេ​បាន​ ហាម​លោក​មិន​ឲ្យ​ចូល​ប្រកួត​ជា​ច្រើន​ខែ។ លោក​បាន​ប្រើ​ពេល​រៀន​ និង​កែប្រែ​កំហុស​ឡើង​វិញ ហើយ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​កំហុស​នោះ​កើត​ឡើង​ក្នុង​ជីវិត​ជោគជ័យ​លោក​ម្ដង​ទៀត​ឡើយ។

៣) « បើ​ចង់​ធ្វើ​អ្វី​ហើយ អ្នក​គួរ​ធ្វើ​វា​ទៅ​» ៖ លោក​Michael Phelps ប្រើ​ពេលវេលា​របស់​លោក នៅ​ក្នុង​អាង​ហែល​ទឹក ហើយ​លោក​ខិតខំ​ណាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់។ មក​ដល់​ពេល​នេះ​បើ​និយាយ​ពី​មេដៃ​​ វិញ្ញាសា​ហែល​ទឹក​​ថ្នាក់​អូឡាំពិក​​វិញ​ លោក​មាន ២៨​មេដៃ​ហើយ​។

៤) «​​អ្នក​ជោគជ័យ​ពិត​គឺ​ចង់​ឲ្យ​​អ្នក​ដទៃ​ជោគជ័យ​ដូច​ខ្លួន​ដែរ​»៖ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល ដែល​ពេល​នោះ​លោក Joseph បាន​ប្រកួត​ឈ្នះ​លោក​Michael Phelps​វិញ្ញាសា​ហែលទឹក​​១០០ម៉ែត្រ​។ លោក Joseph​បាន​និយាយ​ថា​៖ «​បើ​គ្មាន​Michael ទេ​ លោក​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ ។ Michael គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​ហែលទឹក​ដូច​ពេល​នេះ​។»

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s