អាថ៌កំបាំង​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ ​​បុគ្គល​ជោគជ័យ​៤​រូប​



តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​តើ​អ្វី​ដែល​ជំរុញ​​​កម្លាំង​ចិត្ត​ដល់​បុគ្គល​ដែល​ជោគជ័យ​លើ​ពិភពលោក? ចម្លើយ​ភាគ​ច្រើន​អាច​ជា៖ អំណាច លុយ​ ឬ​កេរ្តិ៍ឈ្មោះ។ ប៉ុន្តែ ទាំង​អស់​នេះ​មិន​មែន​ជា​កម្លាំង​ចិត្ត​សម្រាប់​មនុស្ស​ដែល​ជោគជ័យ​ខ្លាំង​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​កម្លាំងចិត្ត​នៅ​ពេល​ក្រោយ​របស់​បុគ្គល​ជោគជ័យ​៖

១) Michael Jordan ការ​បរាជ័យ៖ លោក​Michael Jordan ​គឺ​ជា​កីឡា​បាល់បោះ​ដ៏​ល្បី​ល្បាញ​មួយ​រូប។ លោក​ទទួល​បាន​ភាព​ជោគជ័យ​ដូច​សព្ធថ្ងៃ​ដោយ​សារ​​តែ​ប្រើ​ប្រាស់​ភាព​បរាជ័យ​ជា​កម្លាំង​ចិត្ត។ លោក​បាន​និយាយ​ថា៖«​ភាព​បរាជ័យ​នាំ​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​ជាង​មុន។»​

២) Oprah Winfrey ទទួលខុសត្រូវ​ក្នុង​ជីវិត៖ អ្នក​ស្រី Oprah Winfrey​មិន​មែន​កើត​ក្នុង​គ្រួសារ​អ្នក​មាន​នោះ​ឡើយ។ អ្នក​ស្រី​កើត​ក្នុង​គ្រួសារ​ដ៏​ក្រីក្រ​មួយ។ ទោះ​បី​ជា​មនុស្ស​​ជា​ច្រើន​បាន​យក​ភាព​ក្រី​ក្រ​ជា​លេស​ក្នុង​ជីវិត ប៉ុន្តែ​វាមិន​មែន​ជា​ករណី​សម្រាប់​អ្នក​ស្រី​ Oprah Winfrey​ឡើយ។ អ្នក​ស្រី​ជឿ​ជាក់​ថា​មនុស្ស​ម្នាក់​ៗ​គួរ​ណា​តែ​ទទួល​ខុស​ត្រូវ​ក្នុង​ជីវិត​ដោយ​ឯកឯង។

៣) Steve Job ការ​ស្លាប់៖​​ លោក​Steve Job បាន​ផ្លាស់​ប្តូរ​មនុស្ស​រាប់​លាន​នាក់​លើ​ពិភពលោក។ កម្លាំង​ចិត្ត​ដែល​នៅ​ពី​ក្រោយ​គឺ​សេចក្ដី​ស្លាប់។ រៀងរាល់​ព្រឹក​ លោក​តែង​តែ​សួរ​ខ្លួន​ឯង​ថា៖«​ប្រសិន​ជា​ថ្ងៃ​នេះ​ជា​ថ្ងៃ​មរណៈ របស់​លោក តើ​លោក​នៅ​ធ្វើ​អ្វី​ដែល​​លោក​ត្រូវ​​ដែរ​ឬ​ទេ?» លោក​ដឹង​ថា​​លោក​ត្រូវ​តែ​ផ្លាស់​ប្តូរ​អ្វី​ម៉្យាង។

៤) Walt Disney ភាព​ឆ្ងល់៖ លោក​Walt Disney​​បាន​ជួប​ប្រទះ​នូវ​ភាព​បរាជ័យ​រាប់​មិន​អស់​ក្នុង​ជីវិត​លោក។ លោក​ធ្លាប់​ក្ស័យធន​នា​វ័យ​២០​ឆ្នាំ។ ប៉ុន្តែ អរគុណ​ដល់​ភាព​ឆ្ងល់​របស់​លោក​ដែល​ជំរុញ​លោក​ឲ្យ​ដើរ​ទៅ​មុខ​ជា​និច្ច។ លោក​Walt Disney​បាន​និយាយ​៖​«​ប្រសិន​ជា​អ្នក​សុបិន​វា​បាន អ្នក​ក៏​អាច​ធ្វើ​វា​បាន​ដែរ៕»​

ប្រែ​សម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.addicted2success.com

X
5s