​គន្លឹះ​សំខាន់ៗ​ ដើម្បី​បំភ្លេច​មនុស្ស​ដែល​ខ្លួន​ធ្លាប់​ស្រលាញ់​​



ការ​ស្រឡាញ់​គឺ​ជា​បទ​ពិសោធន៍​ឬ​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស។ មិន​ថា​ការ​ស្រឡាញ់​ពី​គ្រួសារ មិត្តភ័ក្ដិ ឬ សង្សារនោះ​ទេ វា​សុទ្ធតែ​ជា​ដំណើរ​ជីវិត​ដ៏​អស្ចារ្យ​មួយ។ ទោះ​បី​ជា​ការ​ស្រឡាញ់​គឺ​ជា​រឿង​ដែល​ល្អ​ ប៉ុន្តែ វា​ពិត​ជា​ឈឺចាប់​នៅ​ពេល​ដែល​អ្នក​ត្រូវ​បោះ​បង់​ឬ​បំភ្លេច​នរណា​ម្នាក់​ដែល​ខ្លួន​ស្រឡាញ់។ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​ប្រសិន​ជា​អ្នក​ឈឺចាប់៖

១) យល់​ពី​ភាព​ទុក្ខសោក​៖ ប្រសិន​ជា​ទំនាក់​ទំនង​ស្នេហា​ត្រូវ​បាន​បញ្ចប់​ វា​​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​ពិបាក​​ចិត្ត​។ ទោះ​បី​ជា​គ្មាន​នរណា​ម្នាក់​យល់​ច្បាស់​ពី​អារម្មណ៍​ឬ​ទុក្ខ​ព្រួយ​របស់​អ្នក ​អ្នក​អាច​លួងលោម​ខ្លួន​ឯង​បាន។ នៅ​ពេល​ដែល​អ្នក​ពិបាក​ចិត្ត ចូរ​អ្នក​ប្រាប់​ខ្លួន​ឯង​ថា«​ ខ្ញុំ​ពិបាក​ចិត្ត ប៉ុន្តែ អ្វី​ៗ​នឹង​ប្រសើរ​ឡើង​ជាង​នេះ។»

២) ចែក​រំលែក៖ បើ​ទោះ​បី​ជា​មនុស្ស​នៅ​ជុំ​វិញ​អ្នក​មិន​យល់​ពី​ជម្រៅ​នៃ​ទុក្ខសោក​របស់​អ្នក​ក៏​ដោយ កុំ​ខ្លាច​ក្នុង​ការ​ចែក​រំលែក​ទៅ​កាន់​មនុស្ស​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន។

៣) រក​ជំនួយ​ប្រសិន​ជា​អ្នក​ត្រូវ​ការ៖ ប្រសិន​ជា​អ្នក​គិត​ថា ខ្លួន​នៅ​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​បាន អ្នក​ប្រហែល​ជា​​​ត្រូវ​ការ​ជំនួយ​ហើយ។ ​អ្នក​អាច​ទាក់​ទង​អ្នក​ឯកទេស​​ព្យាបាល​ផ្លូវ​ចិត្ត​បាន។

៤) នៅ​ជា​មួយ​មិត្តភ័ក្ដិ៖ ការ​ផ្កាច់​ខ្លួន​នៅ​ម្នាក់​ឯង​គឺ​មាន​តែ​​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ជាង​មុន។ អ្នក​គួរ​តែ​នៅ​ជា​មួយមិត្តភ័ក្ដិ​នៅ​ពេល​ដែល​អ្នក​ពិបាក​ចិត្ត ពី​ព្រោះ​ថា​ពួកគេ​អាច​ជួយ​អ្នក​ឲ្យ​រីករាយ​និង​ត្រលប់​ទៅ​ភាព​ដើម​របស់​អ្នក​វិញ​បាន៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖​www.wikihow.com​

X
5s