អ្នកត្រូវជម្នះបញ្ហាទាំងនេះជាដាច់ខាត ប្រសិនជាអ្នកចង់ជោគជ័យក្នុងឆ្នាំ២០១៧
វាជាការពិត មិនអាចប្រកែកបាន ដែលភាពជោគជ័យទាមទារការខំប្រឹងប្រែង ការតស៊ូនិងមិនបោះបង់។ ប៉ុន្តែ កត្តាមួយដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍នោះគឹកម្លាំង ឬភាពខ្លាំងនៃផ្នែកស្មារតី ( Mental strength) និងភាពខ្លាំងនៃអារម្មណ៍ (Emotional strength) ។ ខាងក្រោមនេះជាឧបសគ្គដែលអ្នកត្រូវជម្នះ៖
១) ភាពច្រណែន៖ នៅពេលដែលយើងមើលឃើញតែភាពរីករាយឬចំណុចល្អៗរបស់អ្នកដទៃ នោះហើយដែលភាពច្រណែនចាប់កើនឡើងដែរ ហើយភាពច្រណែននេះហើយដែលជាឧបសគ្គរារាំងអ្នកមិនឲ្យរីកចម្រើនទៅមុនបាន ដោយសារតែអ្នកគិតតែពីច្រណែនគេ។
២) ចង់មានភាពល្អឥតខ្ចោះ៖ មនុស្សខ្លះចង់បានភាពល្អឥតខ្ចោះតែមិនមានសកម្មភាពដោយសារតែពួកគាត់ខ្លាចនេះខ្លាចនោះ។ អ្នកត្រូវដឹងថា ការចង់បានភាពល្អឥតខ្ចោះ នឹងធ្វើឲ្យអ្នកគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់។ ភាពល្អឥតខ្ចោះ គឺជាឧបសគ្គទៅកាន់ភាពជោគជ័យ។
៣) ប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ៖ អ្វីដែលគ្មានប្រយោជន៍បំផុត ខាតទាំងពេលវេលាខាតទាំងកម្លាំងគឺប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ។ មនុស្សដែលជោគជ័យមិនធ្វើរឿងនេះឡើយ ពីព្រោះពួកគាត់ដឹងច្បាស់ថាពួកគេមានលក្ខណៈប្លែកឬពិសេសពីអ្នកដទៃ។
៤) ចម្ងល់៖ សុភាសិតមួយពោលថា ៖«នៅពេលដែលមានចម្ងល់ វាគ្មានដំណោះស្រាយឡើយ។» ដូច្នេះហើយ ប្រសិនជាអ្នកនៅមានចម្ងល់ពីខ្លួនឯងឬគិតថាខ្លួនឯងមិនអាចធ្វើបាន ចូរអ្នកគិតពីសមិទ្ធផលដែលអ្នកធ្លាប់មាន។ ជម្នះឧបសគ្គទាំងនេះដើម្បីភាពជោគជ័យក្នុងឆ្នាំ២០១៧៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.addicted2success.com