ក្នុង​ចំណោម​​របៀប​នៃ​ការ​គេង​ទាំង​៣​​​ប្រភេទនេះ​ ​​តើ​អ្នក​ចូលចិត្ត​​មួយ​ណា​ជាង​គេ?​



តាម​ពិត​ទៅ មនុស្ស​ម្នាក់​​ៗ មិន​បាន​គិត​ពី​របៀប​គេង ថា​តើ​មួយ​ណា​វា​ត្រូវ​ឬ​ខុស​ទេ។ ឲ្យ​តែ​ងាយ​ស្រួល ដល់​ពួក​គេ គឺ​ពួក​គេ​គេង​យ៉ាង​ណា​ក៏​បាន​។ ខាង​ក្រោម​នេះ​ជា​របៀប​គេង​​​ដែល​អ្នក​គួរ​​ដឹង​៖

១) គេង​បែរ​មុខ​​ទៅ​​ត្រង់​មិន​ងាក​ឆ្វេង​ស្ដាំ​​៖ ក្រុម​គ្រូពេទ្យ​បាន​បង្ហាញ​ថា ៖ « កាល​ដែល​អ្នក​គេង បែរ​​ខ្លួន​ ទៅ​ត្រង់​ គឺ​ល្អ​ជាង​កាល​ដែល​គេង​បែរ​​ចំហៀង និង​ផ្កាប់​មុខ ​ព្រោះ ថា​ បើ​អ្នក​គេង​ត្រង់ អ្នក​អាច​ឲ្យ​ឆ្អឹង​ខ្នង​ និង​ឆ្អឹង​ក បាន​ត្រង់​​ ផង​ដែរ។ មិន​ត្រឹម​​តែ​ប៉ុណ្ណោះ អ្នក​អាច​ឲ្យ​មុខ​អ្នក​ទទួល​បាន​ខ្យល់​ដក​ដង្ហើម បាន​ស្រួល​ទៀត»។

២) គេង​ចំហៀង​៖ ការ​គេង​ចំហៀង​នេះ​ គឺ​ជា​របៀបមួយ​ដែល​អ្នក​ណា​ៗ ក៏​ធ្វើ​វា​ដែរ។ ការ​គេង​បែរ​ទៅ ខាង​ឆ្វេង គឺ​អាច​ជួយ​នាំ​ឈាម​អ្នក​ឲ្យ​ហូរ​ទៅ​បេះ​ដូង​បាន​ស្រួល ហើយ​វា​ពិត​ជា​ល្អ​ណាស់ សម្រាប់​ស្រ្ដី​ ​មាន​ផ្ទៃ​ពោះ ដែល​គេង​បែរ​ទៅ​​ខាង​ឆ្វេង​។

៣)​ គេង​ផ្កាប់​មុខ​ ៖ មនុស្យ​មួយ​ចំនួន​មាន​ទម្លាប់​គេង​ផ្កាប់​មុខ​នេះ​។ ការ​គេង​​ផ្កាប់​មុខ​គឺ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ ព្រោះ​ថា អ្នក​អាច​បង្ខាំង​ទុក​នូវ​ជាតិ​ខ្លាញ់ ក្នុង​មុខ នៅ​ពេល​អ្នក​​គេង​ផ្កាប់​មុខ​ទៅ​នឹង​ខ្នើយ។ ហើយ​ វា​អាច​បង្ក​ជា​មុន​នៅ​លើ​មុខ ​​​ព្រម​ទាំង​ស្នាម​ជ្រួញ​ទៀត​ក៏​មាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ healthguidance

X
5s