ហេតុសំខាន់ៗដែលអ្នកត្រូវស្វែងរកមិត្តល្អឲ្យបាន ក្នុងមួយជីវិតនេះ
មិត្តភាពពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវិតយើងប្រចាំថ្ងៃ។ ប្តីប្រពន្ធភាគច្រើនក៏ធ្លាប់ជាមិត្តភ័ក្ដិជិតស្និទ្ធមុនពេលពួកគាត់រៀបការផងដែរ។ ទោះបីជាដៃគូរបស់អ្នកគឺជាមិត្តភ័ក្ដិជិតស្និទ្ធក៏ដោយ អ្នកក៏ត្រូវការមិត្តជិតស្និទ្ធម្នាក់ទៀតដែរ។ ជាការពិតមិនអាចប្រកែកបាន ការមានមិត្តភ័ក្ដិល្អពិតជាផ្តល់អត្ថប្រយោជន៍ទៅដល់ជីវិតអ្នក៖
១) កាត់បន្ថយភាពឯកោ៖ ទោះបីជាមានមនុស្សរាប់លាននាក់រស់នៅលើពិភពលោកយើងនេះ ប៉ុន្តែ មានពេលខ្លះ អ្នកក៏មានអារម្មណ៍ថាឯកោជាខ្លាំង។ ប្រសិនជាអ្នកមានមិត្តភ័ក្ដិម្នាក់ដែលយល់ចិត្តអ្នក ជួយអ្នកពេលអ្នកមានបញ្ហា ទោះបីជាអ្នកទាំងពីរមិននៅផ្ទះជាមួយគ្នា។
២) មិត្តល្អស្តាប់ដោយយកចិត្តទុកដាក់៖ ទោះបីជាអ្នកបានចែករំលែករឿងឬបញ្ហារបស់អ្នកអស់ជាច្រើនលើកច្រើនសារក៏ដោយ មិត្តល្អនៅតែចាំស្តាប់និងផ្តល់ដំបូន្មានដល់អ្នកជានិច្ច។ ហេតុអ្វីបានជាពួកគាត់នៅតែស្តាប់ ហើយស្តាប់ដោយយកចិត្តទុកដាក់ទៀត? នោះដោយសារតែពួកគាត់បារម្ភនិងស្រឡាញ់អ្នក។
៣) កាត់បន្ថយភាពស្រ្តេស៖ ដោយជជែកលេងជាមួយមិត្តល្អ អ្នកនឹងមានអារម្មណ៍ស្ងប់និងមិនមែនអារម្មណ៍ថាស្ត្រេសនោះទេ។
៤)ជួយអ្នកឲ្យមានទំនុកចិត្ត៖ អ្នកដែលគាំទ្រអ្នកខ្លាំងបំផុតគឺមិត្តល្អរបស់អ្នកហ្នឹងហើយ។ ពួកគាត់នឹងប្រាប់ពីចំណុចល្អរបស់អ្នក ទន្ទឹងមនឹងនេះ ពួកគាត់ក៏បង្ហាញកន្លែងដែលអ្នកអាចរីកចម្រើនបានផងដែរ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ theredheadriter.com