ឈប់ពិបាកចិត្តទៀតទៅ!! គន្លឹះសាមញ្ញទាំង ៤យ៉ាង នេះធ្វើឱ្យអារម្មណ៍អ្នកបានធូរស្បើយ បង្ហើយទុក្ខបាន!!
នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ ជៀសឲ្យឆ្ងាយពីព័ត៌មានដែលមិនល្អ ដែលអាចធ្វើឱ្យអារម្មណ៍របស់អ្នកកាន់តែយ៉ាប់ទៅៗ។ មានពេលខ្លះយើងត្រូវឈប់គិតពីបញ្ហា ដែលនាំឲ្យអ្នកពិបាកចិត្តបន្ថែមទៀត។ សម្រាកខួរក្បាលខ្លះ!ខាងក្រោមនេះជាគន្លឹះជួយអ្នកឲ្យឈប់ពិបាកចិត្ត និងមានអារម្មណ៍ល្អឡើងវិញ៖
១) គេងឲ្យបានគ្រប់គ្រាន់៖ ជាធម្មតា យើងត្រូវគេងពី ៧ទៅ៩ម៉ោង។ ប៉ុន្តែ ប្រសិនជាអ្នកគេងមិនបានគ្រប់គ្រាន់ទេ វានឹងប៉ះពាល់ដល់អារម្មណ៍ ជាលទ្ធផលវានាំឲ្យអ្នកមិនសប្បាយចិត្តនិងគិតអ្វីមិនចេញ។
២) ឈប់គិតពីអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត៖ ការគិតពីអ្វីមួយ មួយរយៈពេល នាំឲ្យខួរក្បាលរបស់អ្នកគិតច្រើន អ្វីដែលអាក្រក់គឺថាអ្នកគិតក្នុងផ្លូវអវិជ្ជមានជានិច្ច។ គិតកាន់តែច្រើន អ្នកកាន់តែមិនសប្បាយចិត្ត។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវគិតពីប្រធានបទផ្សេងៗគ្នា។ ការធ្វើបែបនេះ ខួរក្បាលរបស់អ្នកមមិនមានពេលគិតទៅអ្វីដែលអាក្រក់។
៣) មុនចូលគេង អានអ្វីដែលវិជ្ជមាន៖ បទពិសោធន៍អាក្រក់ដែលកើតឡើងលើអ្នកអាចប៉ះពាល់ដល់អារម្មណ៍ពេញមួយថ្ងៃ។ ដូច្នេះហើយ អ្នកគួរតែអានអ្វីៗដែលវិជ្ជមានដើម្បីជួយសម្រួលដល់អារម្មណ៍ និងសម្រួលអារម្មណ៍ផ្លូវចិត្តថា អ្វីៗមិនមែនសុទ្ធតែអាក្រក់នោះទេ។
៤) ដើរលេងឬហាត់ប្រាណ៖ អ្នកអាចដើរលេងជាមួយសត្វឆ្កែរបស់អ្នកឬហាត់ប្រាណ អាចជួយផ្លាស់ប្តូរអារម្មណ៍របស់អ្នក។ លើសពីនេះទៅទៀត អ្នកអាចរីករាយពេលវេលាទំនេរដែលអ្នកមាន៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org