ធ្វើយ៉ាងណាដើម្បីស្គាល់ខ្លួនឯងឲ្យច្បាស់?
មុននឹងអ្នកអាចដោះស្រាយបញ្ហាបាន លុះត្រាតែអ្នកដឹងពីកំហុសឬហ៊ានទទួលស្គាល់វាជាមុនសិន។ដោយឡែក ការស្វែងយល់ពីខ្លួនឯងពិតជាមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះនៅពេលដែលយើងស្គាល់ខ្លួនឯងច្បា យើងអាចកែប្រែនូវចំណុចដែលយើងខ្វះខាតក៏ដូចជាពង្រឹងបន្ថែមទៅលើចំណុចខ្លាំងដែលយើងមានផងដែរ។ ដូច្នេះហើយ ប្រសិនជាអ្នកនៅពុំទាន់យល់ដឹងពីខ្លួនឯងស៊ីជម្រៅ ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយអ្នកបាន៖
១) ធ្វើតេស្តចិត្តសាស្ត្រ ៖ តេស្តចិត្តសាស្ត្រនេះទាមទារឲ្យអ្នកវិនិច្ឆ័យបន្ថែមទៅលើបុគ្គលិកលក្ខណៈរួមទាំងអត្តចរិតរបស់ខ្លួនឯង។ បន្ទាប់ពីបានសាកល្បង អ្នកនឹងបានសិក្សាលើខ្លួនឯងបានថែមមួយកម្រិតទៀតតាមផ្នែកវិទ្យាសាស្ត្រ។ ខាងក្រោមនេះគឺជាសំនួរចិត្តសាស្ត្រទាំង១០០ដែលផ្តល់ឲ្យដោយសកលវិទ្យាល័យ Cambridge ៖https://discovermyprofile.com/personality.html សម្រាប់ធ្វើការសាកល្បង។
២) សរសេរកំណត់ហេតុ៖ ការកត់ត្រានូវអ្វីដែលបានកើតឡើងប្រចាំថ្ងៃអាចជាអាវុធដ៏ល្អសម្រាប់ការបង្កើនការស្វែងយល់អំពីខ្លួនឯង។ នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក កុំភ្លេចកត់ត្រានូវភាពបរាជ័យនិងភាពជោគជ័យ ពីព្រោះអ្នកអាចប្រៀបធៀបខ្លួនឯងនាពេលបច្ចុប្បន្នទៅនឹងខ្លួនឯងពីមុន តើយើងបានកែប្រែឬល្អប្រសើរដល់កម្រិតណាហើយ។
៣) សួររកមតិសម្រាប់ស្ថាបនា៖ អ្នកគួរតែស្វែងរកមិត្តភ័ក្ដិឬសមាជិកគ្រួសារណាដែលស្គាល់អ្នកច្បាស់និងអាចវាយតម្លៃដោយស្មោះត្រង់ទៅលើសកម្មភាពឬការគិតរបស់អ្នកព្រោះថាពេលខ្លះអ្នកពុំបានចាប់អារម្មណ៍ដិតដល់អំពីទង្វើរបស់ខ្លួនឯងនោះទេ។ ម៉្យាងវិញទៀត ប្រើប្រាស់មតិរិះគន់បែបស្ថាបនាដែលអ្នកទទួលបាន ហើយធ្វើការផ្លាស់ប្តូរ វានឹងអ្នកឲ្យទទួលបានភាពជោគជ័យក្នុងការងារ៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org