ប្រសិន​​នារី​មាន​ចំណុច​តែ ៤​យ៉ាង​នេះ គាត់​ដឹង​តែ​សប្បាយ​រីករាយ​ក្នុង​ឆាក​ជីវិតជា​មិន​ខាន!​



​នៅ​ពេល​ដែល​អ្នក​អស់​សង្ឃឹម ដើរ​ទៅ​មុខ​លែង​រួច ចូរ​ចង​ចាំ​​និង​រក្សា​នូវ​ភាព​វិជ្ជមាន ​និង​រាល់​​​ក្តី​សង្ឃឹម​ដែល​អ្នក​មាន​​​។ មាន​​តែ​ភាព​វិជ្ជមាន​និង​​ក្តី​សង្ឃឹម​​នោះ​ទេ​ដែល​​ជួយ​អ្នក​ឲ្យ​មាន​ភាព​រឹង​មាំ​ឡើង​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដែល​នារី​ទាំង​ឡាយ​គួរ​តែ​មាន​ដើម្បី​ភាព​រីករាយ​និង​ដើម្បី​ខ្លួន​ឯង៖

១) ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង៖ នៅ​ពេល​ដែល​អ្នក​អស់​សង្ឃឹម​​ហើយ​គិត​ថា​ខ្លួន​ឯង​គ្មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​មួយ ចូរ​អ្នក​ព្យាយាម​​​ដោយ​ការ​សាកល្បងនូវ​ជម្រើស​ផ្សេងៗ។​ បើ​ទោះ​បី​ជា​អ្នក​ទទួល​ភាព​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ​ ​ចូរ​បន្ត​ការ​ព្យាយាម​ ​បន្ត​ការ​សាកល្បង បន្ត​ការ​ធ្វើ​ម្តង​ទៀត មុន​​និង​ក្រោយ អ្នក​នឹង​ជោគជ័យ។ ម៉្យាង​វិញ​ទៀត ចូរ​អ្នក​ប្រាប់​ខ្លួន​ឯង​ថា​៖«​ដរាប​ណា​អ្នក​ពុំ​ទាន់​បោះ​បង់ អ្នក​មិន​​មែន​ជា​អ្នក​ចាញ់​ឡើយ។»

២) វា​មិន​អី​នោះ​ទេ​ប្រសិន​ជា​ជីវិត​អ្នក​​រញ៉េរញ៉ៃ​បន្តិច៖ កុំ​អនុញ្ញាត​ឲ្យ​ភាព​បរាជ័យ​មក​គ្រប់​គ្រង​អ្នក​ឲ្យ​សោះ។ ការ​ជួប​ប្រទះ​ភាព​បរាជ័យ ​​ភាព​លំបាក ការ​ឈឺចាប់​ឬ​ការ​អន់​ចិត្ត​មិន​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ជួប​ប្រទះ​។ អ្វី​ដែល​អ្នក​គួរ​ធ្វើ ​គឺ​ក្រោយ​ពី​ការ​បរាជ័យ អ្នក​ត្រូវ​តែ​ងើប​​ឈរ​ឡើង​ ហើយ​បន្ត​ដំណើរ​ទៅ​មុខ។

៣) អ្វី​ៗ​ដែល​កើត​ឡើង​មិន​មែន​សុទ្ធ​តែ​ជា​កំហុស​របស់​អ្នក​ទេ៖ អ្នក​ជា​មនុស្ស​ប្រភេទ​ណា​មិន​មែន​កំណត់​ដោយ​​អ្វី​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​នោះ​ទេ ដូច្នេះ​ហើយ​កុំ​ឲ្យ​រឿង​ដែល​អ្នក​គ្រប់​គ្រង​មិន​បាន​មក​​កំណត់​ថា​អ្នក​ជា​មនុស្ស​អន់​​ឬ​មនុស្ស​បរាជ័យ​ឲ្យ​សោះ​ ។ ភាព​បរាជ័យ​គឺ​ជា​រឿង​​មួយ​ដែល​​ជៀស​មិន​ផុត​ឡើយ អ៊ី​ចឹង​ហើយ ឈប់​បន្ទោស​ខ្លួន​ឯង​ទៀត​ទៅ។

៤) នៅ​ជា​មួយ​មនុស្ស​ដែល​​នាំ​ភាព​រីករាយ៖ អ្នក​គួរ​តែ​រាប់​អាន​​មិត្តភ័ក្ដិ​​ដែល​នាំ​យក​ភាព​រីករាយ​ដល់​​អ្នក​​ឲ្យ​បាន​​ច្រើន ហើយ​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​​នាំ​យក​នូវ​​ភាព​អវិជ្ជមាន​​​មក​កាន់​ជីវិត​របស់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com

X
5s