បុគ្គល​ជោគជ័យ​ពី​រូប​ ​អភិវឌ្ឍ​ខ្លួន​ពី​អ្នក​​ពី​អ្នក​បោស​សម្អាត​ រហូត​ក្លាយ​ជា​សេដ្ឋី​



អនាគត​​ពិត​ជា​មិន​អាច​ទស្សន៍ទាយ​ទុក​បាន​ទេ​​ពី​ព្រោះ​​អ្នក​ពិត​ជា​​មិន​អាច​​ដឹង​តើ​មាន​រឿង​អ្វី​នឹង​កើត​ឡើង​ក្នុង​ជីវិត​​អ្នក​ឡើយ​។​ ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង ការ​តស៊ូ​និង​សំណាង​ផង​នោះ បុរស​ពីរ​រូប​ដែល​ពី​មុន​ត្រឹម​តែ​ជា​អ្នក​បោស​សម្អាត​បាន​ប្រែ​ខ្លួន​ក្លាយ​ជា​សេដ្ឋី​ពាន់​​លាន​​​។ ​ពួក​​គាត់​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ភាព​ជោគជ័យ​ ស្វែង​រក​និង​​ចាប់​យក​រាល់​ឱកាស​​ពេល​វា​មក​ដល់​​​។ ប្រសិន​ជា​អ្នក​មិន​ទាន់​ជោគជ័យ​នោះ​ទេ ចូរ​កុំ​ទាន់​អស់​សង្ឃឹម។ ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះ​របស់​សេដ្ឋី​ពាន់​​លាន​ពីរ​រូប​ ដែល​ពី​មុន​ត្រឹម​ជា​អ្នក​​សម្អាត៖ ​

១) លោក​Sean Conlon៖ លោក​Sean Conlon បាន​មក​រស់​នៅ​ប្រទេស Mexico​ជា​មួយ​លុយ​ត្រឹម​​តែ៥០០​ដុល្លារ​តែ​ប៉ុណ្ណោះ។ លោក​រក​បាន​​ការងារ​មួយ​ក្នុង​នាម​​ជា​អ្នក​​​បោស​សម្អាត។ ត្រឡប់​ទៅ​រឿង​អតីត​កាល​​របស់​លោក​វិញ មាន​ម្តង​នោះ ធនាគារ​ចង់​រឹប​​អូស​​ផ្ទះ​របស់​គ្រួសារ​លោក ដោយ​សារ​ព្រឹត្តិការណ៍​នេះ​ វា​​បាន​ជំរុញ​​​​​ឲ្យ​​​លោក​ក្លាយ​ជា​​អ្នក​អចលនទ្រព្យ​មួយ​រូប។ លោក​បាន​ខិត​ខំ​សន្សំ​លុយ​ ​បន្ទាន់​មក​ទៀត ​​លោក​បាន​​ទិញ​​ផ្ទះ​មួយ​ខ្នង​​និង​ចាប់​ផ្ដើម​​មុខ​របរ​ជា​អ្នក​​លក់​អចលនទ្រព្យ (real estate) ។ ជា​ចុង​ក្រោយ លោក​បាន​ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​ដោយ​សារ​តែ​​​ការ​លក់​អចលនទ្រព្យ​នេះ។ ]២) លោក Steve Hightower៖ លោក Steve Hightower​​ធ្វើការ​ជា​អ្នក​បោស​សម្អាត​ឲ្យ​​​​​​គ្រួសារ​របស់​លោក​ដែល​មាន​ជំនួញ​ផ្តល់​សេវាកម្ម​ផ្នែក​បោស​សម្អាត។ លោក​បាន​និយាយ​ថា៖«​​ ពី​ដើម​ឡើយ លោក​​បាន​ចាប់​ផ្តើម​ការងារត្រឹម​ជា​អ្នក​បោស​សម្អាត​ប៉ុណ្ណោះ​ ដែល​មនុស្ស​ភាគ​ច្រើន​មិន​ចង់​ធ្វើ​សោះ​​ឡើយ​។ ប៉ុន្តែ​ លោក​ជំនឿ​ថា​លោក​នឹង​ជោគជ័យ​នៅ​ថ្ងៃ​ណា​មួយ​ប្រសិន​​បើ​លោក​ធ្វើ​រាល់​កិច្ច​ការ​ឲ្យ​បាន​ល្អ មិន​ថា​ការងារ​បោស​សម្អាត​ឬ​អ្វី​នោះ​ទេ។» សព្វថ្ងៃ ​​លោក​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​និង​ក្រុមហ៊ុន​លក់​ប្រេង​​ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​ម្នាក់៕ ​​​

ដំបូន្មាន​មាស​៣​យ៉ាង​ ​ពី​លោក​Bill Gates អ្នក​មាន​ជាង​គេ​ក្នុង​លោក ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ www.cnbc.com

X
5s