ពិតឬអត់ ដែលឈាមប្រភេទ O ជាឈាមត្រូវប៉ាន់សម្រាប់សត្វមូស???
តើអ្នកមានដែលឆ្ងល់ទេថា ពេលអង្គុយជុំគ្នា ជាមួយមនុស្សជាច្រើន តែមានតែអ្នកប៉ុណ្ណោះដែលមូសខាំច្រើនជាងគេ។ តើវាមកពីអ្វីទៅ? តើឈាមអ្នកផ្អែមខ្លាំងឬយ៉ាងណា? តាមពិតទៅ មូសចង់បឺត តាមប្រភេទចំណង់ចំណូលចិត្តរបស់វាដែរ។ យោងតាមការស្រាវជ្រាវនៃ Journal of Medical Entomology បានឲ្យដឹងថា ៖ «ឈាមប្រភេទ O នេះគឺ ប្រាកដណាស់ ដែលអាចទាក់ទាញមូសមកខាំ គុណនឹង២ដង បើប្រៀបធៀបទៅនឹងឈាមប្រភេទដទៃ ។» សត្វអស់ទាំងនោះគឺចូលចិត្តបឺតឈាម ប្រភេទO ច្រើនជាងប្រភេទ B , A និងAB ទៅទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ NBC