តើឈាម A, B, AB, O អាចបរិច្ចាគ និងទទួលឈាមពីប្រភេទណាខ្លះ?
ឈាមគឺមិនមែនចេះតែចង់ផ្ដល់ដល់គេ ឬមួយទទួលយកមកពីគេនោះទេ។ មុនដំបូងឡើយ អ្នកគប្បីដឹងខ្លួន ថាអ្នកមានឈាមប្រភេទអ្វីដែរ។ ខាងក្រោមនេះនឹងបង្ហាញដល់អ្នកថា តើឈាមទាំង៤ប្រភេទអាចទទួលនិងបរិច្ចាគឲ្យគេតាមឈាមប្រភេទអ្វីខ្លះ?
១) ឈាម O+ ៖ ឈាមនេះអ្នកអាចបរិច្ចាគទៅកាន់អ្នកដែលមានឈាមប្រភេទ O+ , A+, B+, និងAB+ ។ ពេលអ្នកខ្វះខាតឈាម ហើយចង់ទទួលពីគេ អ្នកអាចទទួលបានឈាម O+ និង O- ។ ឈាម O-៖ អ្នកអាចបរិច្ចាគឈាមដល់អ្នកជំងឺ ដែលមានឈាមប្រភេទអ្វីក៏ត្រូវដែរ។ តែអ្នកអាចទទួលឈាមមកឲ្យខ្លួនវិញ បានត្រឹមតែឈាម O- ដូចគ្នាប៉ុណ្ណោះ។
២) ឈាម A+ ៖ ឈាមនេះអ្នកអាចបរិច្ចាគទៅកាន់អ្នកដែលមានឈាមប្រភេទ A+ និងAB+ ។ ពេលអ្នកខ្វះខាតឈាម ហើយចង់ទទួលពីគេ អ្នកអាចទទួលបានឈាម A+, A- , O+ និង O- ។ ឈាមA- ៖ ឈាមនេះអ្នកអាចបរិច្ចាគទៅកាន់អ្នកដែលមានឈាមប្រភេទ A-, A+, AB- និងAB+ ។ ពេលអ្នកខ្វះខាតឈាម ហើយចង់ទទួលពីគេ អ្នកអាចទទួលបានឈាម A- និង O- ។
៣) ឈាម B+ ៖ ឈាមនេះអ្នកអាចបរិច្ចាគទៅកាន់អ្នកដែលមានឈាមប្រភេទ B+ និងAB+ ពេលអ្នកខ្វះខាតឈាម ហើយចង់ទទួលពីគេ អ្នកអាចទទួលបានឈាម B+, B- , O+ និង O- ។ ឈាម B- ៖ ឈាមនេះអ្នកអាចបរិច្ចាគទៅកាន់អ្នកដែលមានឈាមប្រភេទ B-, B+, AB- និងAB+។ ពេលអ្នកខ្វះខាតឈាម ហើយចង់ទទួលពីគេ អ្នកអាចទទួលបានឈាម B- និង O- ។
៤) ឈាម AB+ ៖ ឈាមនេះអ្នកអាចបរិច្ចាគទៅកាន់អ្នកដែលមានឈាមប្រភេទ AB+ តែមួយប្រភេទគត់។ ពេលអ្នកខ្វះខាតឈាម ហើយចង់ទទួលពីគេ អ្នកអាចទទួលបានឈាម ពីគ្រប់ប្រភេទឈាមតែម្ដង ឈាមណាក៏ត្រូវនឹងអ្នកដែរ។ ឈាម AB- ៖ ឈាមនេះអ្នកអាចបរិច្ចាគទៅកាន់អ្នកដែលមានឈាមប្រភេទ AB- និងAB+ ។ ពេលអ្នកខ្វះខាតឈាម ហើយចង់ទទួលពីគេ អ្នកអាចទទួលបានឈាម AB-, A-, B-, និងO- ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thebloodcenter