អ្នកវិទ្យាសាស្ត្របកស្រាយយ៉ាងច្បាស់ថា៖ «ហេតុអ្វីអ្នកគួរពិសាកាហ្វេ២កែវក្នុងមួយថ្ងៃ?»
តាមការបោះពុម្ពមួយមានចំណងជើង PLOS One ក្នុងខែឧសភា បានឲ្យដឹងថា៖ «ការពិសាកាហ្វេ២ឬ៣កែវក្នុងមួយថ្ងៃអាច ជួយទប់ស្កាត់ការលើសឈាម ព្រមទាំងជួយសម្រួលសាច់ដុំផងដែរ ជាពិសេសគឺសម្រាប់បុរសភេទតែម្ដង។»
មិនត្រឹមតែប៉ុណ្ណោះនោះទេ ការពិសាកាហ្វេនេះគឺផ្ដល់សារប្រយោជន៍ច្រើនណាស់ សម្រាប់ការចងចាំរបស់អ្នក។ ជាពិសេសទៅទៀតនោះសម្រាប់អ្នកដែលមានជំងឺលើសឈាម ពួកគេក៏អាចជ្រើសរើសការពិសាកាហ្វេនេះជំនួសភេសជ្ជៈណាដែលផ្អែមៗ បានផងដែរ។ ដោយសារតែគុណប្រយោជន៍នៃកាហ្វេនេះឯង ទើបប្រជាជនជាច្រើនចូលចិត្តផឹកវា។ គួរបញ្ជាក់ផងដែរថា យុវវ័យនៅអាមេរិកដល់ទៅ៨៣ ភាគរយគឺសុទ្ធតែជាអ្នកចូលចិត្តពិសាកាហ្វេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ usatoday